សុខភាព និង ផ្លូវភេទ

ក្មេងជំទង់ ជាងពាក់កណ្តាល នៅអាមេរិក មិនហាត់ប្រាណ ជារៀងរាល់ថ្ងៃ ធ្វើឲ្យមាន ជំងឺធាត់ជ្រុល

អាមេរិក ៖ ការសិក្សាថ្មីមួយ បានរកឃើញថា ក្មេងជំទង់អាមេរិក៣នាក់ ក្នុងចំណោម៤នាក់ មិនបានទទួលការហាត់ប្រាណ គ្រប់គ្រាន់ជារៀងរាល់ថ្ងៃ ដោយក្មេងស្រី ដែលរស់នៅជាពិសេស របៀបរស់នៅអសកម្ម ធ្វើឲ្យពួកគេប្រឈម នឹងជំងឺធាត់ ជំងឺទឹកនោមផ្អែម នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។

អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យហ្សកហ្ស៊ី នៅទីក្រុងអាថែន បានរកឃើញថា ប្រហែល ៧៥ ភាគរយ នៃជនជាតិ អាមេរិក មានអាយុពី ១៤ ទៅ ១៨ ឆ្នាំមិនឈានដល់កម្រិត នៃការធ្វើលំហាត់ ប្រាណប្រចាំថ្ងៃ ដែលត្រូវបានណែនាំនោះទេ ដោយក្មេងស្រី រាយការណ៍ពីសកម្មភាព តិចជាងបុរសរបស់ពួកគេ។
យោងតាមក្រុម អ្នកស្រាវជ្រាវ បានឲ្យដឹងថា សាលារៀន មានពេលសម្រាក លំហែមិនគ្រប់គ្រាន់រួមផ្សំ ជាមួយនឹង ផលប៉ះពាល់អវិជ្ជមាន អាចកើតមាន នៃការសម្លុត ហាក់ដូចជាកត្តាចម្បង ។ នេះបើតាមតួលេខផ្លូវការថា អាមេរិកបច្ចុប្បន្នកំពុង ជួបវិបត្តិជំងឺធាត់ ក្នុងកុមារ ដោយកុមារ២០ភាគរយ មានទម្ងន់លើសគ្រោះថ្នាក់ និងជាង២០ម៉ឺននាក់ កើតជំងឺទឹកនោមផ្អែម ។

លោកវេជ្ជបណ្ឌិត Janani Thapa សាស្ត្រាចារ្យគោលនយោបាយសុខភាពនៅរដ្ឋ Georgia ដឹកនាំការស្រាវជ្រាវបាននិយាយលើសេចក្តីថ្លែងការណ៍មួយថា រយៈពេលនៃការសម្រាកសម្ភារៈបរិក្ខាររាងកាយ និងបរិយាកាសសង្គម នៅសាលារៀនត្រូវបានរកឃើញថា ប៉ះពាល់ដល់សកម្មភាព រាងកាយរបស់សិស្ស។
អ្នកស្រាវជ្រាវ បាន ចេញផ្សាយ ការរកឃើញ របស់ពួកគេកាលពីដើមឆ្នាំនេះ នៅក្នុងទិនានុប្បវត្តិ នៃវ័យជំទង់ បានប្រមូលទិន្នន័យ ពីការស្ទង់មតិមួយ គ្របដណ្តប់ លើ សិស្សវិទ្យាល័យ ចំនួន ៣៦0,000 ក្នុងរដ្ឋ Peach ។ ការស្ទង់មតិនេះរួមបញ្ចូល សំណួរអំពីទម្លាប់ នៃការធ្វើលំហាត់ប្រាណ ប៉ុន្តែក៏មានលើ បញ្ហាសង្គមជាច្រើនទៀត ដូចជាទំនាក់ទំនងសាលារៀន ការគាំទ្រសង្គមពីមិត្តភ័ក្តិ និងមនុស្សពេញវ័យ ការទទួលយក បរិយាកាសរបស់ពួកគេ សុវត្ថិភាពសាលារៀន ការគំរាមកំហែង និងបរិយាកាសគាំទ្រនៅសាលារៀន ៕ ដោយ៖លី ភីលីព

Most Popular

To Top