ថ្ងៃនេះយើង ខ្ញុំនឹងណែនាំប្រាប់អ្នកពីមុខម្ហូប មួយប្រភេទ ដែលអាចធ្វើឱ្យអ្នកស្គម បាន គ្រឿងផ្សំគឺងាយស្រួលបំផុត គ្រាន់តែប្រើដំឡូងបារាំង និងស្ពៃក្តោប នោះអ្នកនឹងអាចទទួល បានមុខម្ហូបដែលឆ្ងាញ់ ហើយថែមទាំងអាចធ្វើឱ្យអ្នកមានរាងស្អាតទៀតផង ។ តើមានរបៀបធ្វើដូចម្តេចទៅ?
គ្រឿងផ្សំ ៖ ដំឡូងបារាំងចំនួនមួយផ្លែ ស្ពៃក្តោបចំនួនមួយគុំ ខ្ទឹមបារាំងចំនួនមួយគ្រាប់។
របៀបចម្អិន ៖ ដំបូងអ្នកត្រូវតែយកស្ពៃក្តោប លាងឱ្យស្អាត រួចយកវាទៅចិតជារាងវែងៗ ហើយដំឡូងបារាំងចិតជារាងវៃងៗដូចគ្នា ចំណែកឯខ្ទឹមបារាំង អ្នកត្រូវចិតវាជាទម្រង់តូចៗ បន្ទាប់ពីរៀបចំគ្រឿងផ្សំរួច អ្នកអាចចាក់ខ្លាញ់ក្នុងខ្ទះ ហើយលីងខ្ទឹមឱ្យឈ្ងុយ រួចដាក់ដំឡូងបារាំង ចូលទៅឆារជាមួយខ្ទឹមនោះ រួចទើបចាក់ស្ពៃក្តោបនោះចូលទៅឆារជាមួយ ចុងក្រោយចាក់ទឹកបន្តិចចូលជាការស្រេច ប៉ុន្តែមិនត្រូវចាក់ច្រើនពេកទេ ព្រោះស្ពៃក្តោបមានទឹក រួចស្រាប់ហើយ៕