សុខភាព និង ផ្លូវភេទ

ឧស្សាហ៍អស់កម្លាំងមែនទេ? អាចមកពីមូលហេតុទាំងនេះ

កំពុងជួបប្រទះអាការៈអស់កម្លាំង ជាញឹកញយមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាត ហើយមិនរមាស់បើធ្វើ តាមវិធីនេះ តើកូនស្រីរបស់អ្នកចេះ តែរមាស់ស្បែកមែនទេ?) អាការៈនេះអាចបណ្ដាល មកពីមូលហេតុមួយចំនួន ។ ខាងក្រោមវេបសាយ សុខភាព Health.com.kh នឹងបង្ហាញឱ្យដឹង ពីមូលហេតុមួយចំនួន នៃបញ្ហាឧស្សាហ៍មានអារម្មណ៍អស់កម្លាំង ៖

១. កង្វះជាតិទឹកក្នុងរាងកាយ

ទឹកដើរតួនាទីសំខាន់ណាស់ ចំពោះសុខភាពរាងកាយ ហើយជួយរក្សាក៏ដូចជាបង្កើនកម្រិតថាមពល។ ប្រសិនបើអ្នកខ្សោះជាតិទឹក ក្នុងរាងកាយនោះវានឹង បង្កផលប៉ះពាល់ដល់មុខងារបេះដូងនាំឱ្យអ្នកឆាប់ហត់។ ដូច្នេះដើម្បីជាការប្រសើរចូររក្សា ជាតិទឹកឱ្យបានច្រើន គ្រប់គ្រាន់ក្នុងរាងកាយ។

២. រំលងមិនទទួលទាន អាហារពេលព្រឹក

អាហារពេលព្រឹក គឺសំខាន់ជាងគេ ក្នុងចំណោមអាហារទាំងបី ពេលក្នុងមួយថ្ងៃ ជាពិសេសសម្រាប់អ្នក ដែលចង់ស្រកទម្ងន់។ ពិតណាស់អាហារពេលព្រឹក គឺចាំបាច់សម្រាប់អ្នកដែលត្រូវការថាមពលពេញលេញ បានពេញមួយថ្ងៃ ។ ដូច្នេះដើម្បីជាការប្រសើរចូរ កុំរំលងអាហារពេលព្រឹក និងជ្រើសរើសរបបអាហារ ឱ្យបានត្រឹមត្រូវដែលមានផ្ទុកកាបូអ៊ីដ្រាត សុខភាពល្អ ប្រូតេអ៊ីន និងជាតិខ្លាញ់ល្អ។

៣. ទទួលទានស្ករច្រើនពេក

បើទោះជាអាហារផ្អែមជួយ អោយឆាប់មានថាមពលក៏ពិតមែន ក៏ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាពេលខ្លះការទទួលទានស្ករច្រើនក៏អាចធ្វើអោយអស់កម្លាំងដែរ? នោះក៏ព្រោះតែថាមពលដែលរាងកាយ ទទួលបានមកពីជាតិផ្អែម គឺមិនមានរយៈពេលយូរឡើយ។

៤. មិនធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់

លំហាត់ប្រាណជួយសម្រួល ចរន្តឈាមហូរ និងល្អសម្រាប់សុខភាពសសៃឈាមបេះដូង។ ការគិតតែពីគេងមិនបានផ្ដល់ឱ្យអ្នកនូវថាមពលបន្ថែមដូចបានគិតទុកឡើយ ។ ផ្ទុយទៅវិញការធ្វើលំហាត់ប្រាណស្រាលៗដូចជា ដើរនិងរត់ត្រឹកៗ យ៉ាងហោចណាស់ ៣ ដង ក្នុងមួយសប្តាហ៍បែរជាជួយបង្កើន កម្លាំងថាមពលគួរឱ្យកត់សម្គាល់។

៥. គេងមិនបានគ្រប់គ្រាន់

ការគេងមិនគ្រប់ក៏ អាចធ្វើអោយ អ្នកអស់កម្លាំងខុសពីធម្មតាផងដែរ ! នោះក៏ព្រោះតែការគេង គឺជាពេលដែលអ្នក ផ្ដល់អោយរាងកាយ នូវពេលសម្រាកស្ដារថាមពល ពេញលេញមកវិញ ។ ដូច្នេះដើម្បីជាការប្រសើរ ចូរគេងអោយបានពី ៧ ទៅ ៩ ម៉ោងក្នុងមួយយប់។

៦. កង្វះជាតិដែកក្នុងរាងកាយ

រាល់កោសិការាងកាយត្រូវការ ទទួលបានអុកស៊ីហ្សែន គ្រប់គ្រាប់ដើម្បីបំពេញមុខងារភារកិច្ច។ ត្រង់ចំណុចនេះសារធាតុ ចិញ្ចឹមចាំបាច់បំផុតមួយ ដែលរាងកាយត្រូវការ គឺជាតិដែក។ កង្វះជាតិដែកផ្ដល់បញ្ហាសុខភាពជាច្រើន រួមទាំងភាពអស់កម្លាំងឆាប់ហត់ ពិបាកផ្ដោតអារម្មណ៍ និងសូម្បីតែភាពអំណត់ស៊ូទ្រាំ។ ប្រសិនបើអ្នកមិនចង់ឱ្យបញ្ហាទាំងនេះកើតឡើងទេ ចូរទទួលទានអាហារ ដែលមានផ្ទុកសម្បូរទៅដោយជាតិដែក។

៧. កង្វះប្រូតេអ៊ីនក្នុងអាហារប្រចាំថ្ងៃ

អ្នកដែលប្រឈមមុខ នឹងបញ្ហាអស់កម្លាំងជាប្រចាំចូរព្យាយាមបង្កើន ការទទួលទានអាហារសម្បូរ ប្រូតេអ៊ីនគុណភាពខ្ពស់។ នេះក៏ព្រោះតែប្រូតេអ៊ីន គឺចាំបាច់ណាស់ក្នុងការបង្កើនកម្រិត នៃថាមពលដោយវាជួយដល់ការលូតលាស់ នៃសាច់ដុំគ្មានខ្លាញ់ដែលធ្វើឱ្យអ្នកកាន់តែរឹងមាំ ហើយជាពិសេសនោះរាងកាយបំលែង ប្រូតេអ៊ីនទៅជាថាមពលបម្រុងផងដែរ។

៨. ការមិនទទួលទានអាហារមាន ផ្ទុកជាតិអាស៊ីតខ្លាញ់សុខភាពល្អ

អាស៊ីតខ្លាញ់សុខភាពល្អ ដូចជាអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលមានផ្ទុកក្នុងត្រីសម្បូរខ្លាញ់ គ្រាប់ធញ្ញជាតិ និងគ្រាប់ពូជអាចផ្ដល់ អត្ថប្រយោជន៍ យ៉ាងប្រសើរ ចំពោះបេះដូងនិងខួរក្បាល។ វាជាការសំខាន់ក្នុងការរក្សាឱ្យបាននូវសុខភាពបេះដូង និងខួរក្បាលប្រសើរ ដើម្បីអាចផ្គត់ផ្គង់ឱ្យរាងកាយនូវឈាម ដែលមានផ្ទុកអុកស៊ីសែន និងសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ខណៈដែលរាងកាយត្រូវការអុកស៊ីសែន និងសារ ធាតុចិញ្ចឹម ដើម្បីដំណើរការមុខងារត្រឹមត្រូវ ហើយអាចជួយទប់ស្កាត់ និងដោះស្រាយបញ្ហាអស់កម្លាំង គួរឱ្យកត់សម្គាល់។

៩. កង្វះវីតាមីន B12 ក្នុងរបបអាហារប្រចាំថ្ងៃ

វីតាមីន B12 ក៏សំខាន់ណាស់ដែរ សម្រាប់ផលិតកោសិកា គ្រាប់ឈាមក្រហម ខណៈដែលមួយក្នុងចំណោម វិធីដ៏ងាយដើម្បីកម្ចាត់អាការៈអស់កម្លាំង គឺការផ្គត់ផ្គង់ជាតិដែក ឱ្យបានគ្រប់គ្រាន់ក្នុងរាងកាយ ។ វីតាមីន B12 ក៏ជួយបំលែងកាបូអ៊ីដ្រាត ទៅជាថាមពលសម្រាប់រាងកាយផងដែរ៕

Most Popular

To Top