សារធាតុក្នុអាហារជាច្រើនអាចជួយបង្កើនចំណង់ផ្លូវភេទ និងកម្លាំងថាមពលដល់មនុស្សបាន ជាពិសេសពង្រឹងដល់ជីវិតផ្លូវភេទតែម្តង។ ទោះបីជាយ៉ាងណាក៏ដោយ អាហារពីធម្មជាតិទាំងអស់សុទ្ធតែផ្តល់ភាពអស្ចារដល់សុខភាពទូទៅទាំងអស់ ចំណែកឯវីតាមីនដែលមានក្នុងអាហារអស់ទាំងនោះក៏ជួយបង្កើនចំណង់ផ្លូវភេត ព្រមទាំងឥរិយបទពេលឡើងឋានសួគ៌ដែរ។ វីតាមីនដ៏ល្អបំផុតសម្រាប់ពង្រឹងចំណង់ផ្លូវភេទមានដូចជា៖
វីតាមីន A
ការកង្វះវីតាមីន A បណ្តាលអោយការផលិតអ័រម៉ូនភេទរបស់មនុស្សទាំងពីរភេទថយចុះ។ កាលណាអ័រម៉ូន Testosterone និង Estrogen មានចំនួនទាបអាចបណ្តាលអោយមានបញ្ហាជាច្រើនដូចជា ពងស្វាសបុរសរួចតូច និងក្រពេញអូវ៉ែរបស់ស្ត្រីស្វិត។ ប្រភេទដែលមានវីតាមីនដ៏ល្អបំផុតមានដូចជា៖ ដំឡូងផ្អែម, ការ៉ុត, បន្លែពណ៌បៃតង, ស្វាយ និងត្រសក់ស្រូវ។
វីតាមីន B កំផ្លិច
វីតាមីន B1, B2, B3, B4, B5, B6 និង B12 សុទ្ធតែជួយបង្កើនចំណង់ផ្លូវភេទបានទាំងអស់។ វីតាមីន B6 គឺជាររបស់ដែលត្រូវមានដើម្បីបង្កើតបានជាអ័រម៉ូនភេទ Testosterone របស់បុរស។ ទម្រងវីតាមីន B ទាំងអស់ជួយពង្រឹងដល់ប្រព័ន្ធរបត់ឈាមរត់ និងមាននាទីក្នុងការជួយអោយមានកម្លាំង។ វីតាមីន B12 ជាសារធាតុជួយសម្រួលអារម្មណ៍ ព្រមទាំងបង្កើនចំណង់ផ្លូវភេទផងដែរ។
វីតាមីន C
រ៉ាឌីកាលសេរីដែលមានក្នុងរាងកាយរបស់មនុស្សមាននាទីរំខានដល់សុខភាពផ្លូវភេទដែលកំពុងដំណើរការធម្មតា។ ដើម្បីបង្កើនចំណង់ផ្លូវភេទបាន យកល្អគួរតែយកឈ្នះដល់រ៉ាឌីកាលសេរីនេះអោយបានសិន។ វីតាមីន C មានមុខងារលុបបំបាត់ និងបំផ្លាញរ៉ាឌីកាលសេរីកុំអោយកាត់បន្ថយកម្រិតអាស៊ីត នីទ្រីច (Nitric Acid) ក្នុងារាងកាយទៀត។ កាលណាអាស៊ីតនីទ្រីចចុះទាប ជាហេតុនាំអោយកាត់បន្ថយចំណង់ផ្លូវភេទ និងកម្លាំងថាមពលរបស់មនុស្ស។ ផ្លែឈើដូចជា ត្របែក, គីវី, ក្រូច និងផ្លែបឺរីគ្រប់ប្រភេទសុទ្ធតែជាប្រភពពីធម្មជាតិដ៏ល្អបំផុតរបស់វីតាមីន C។ លើសពីនេះទៅទៀត ប្រភពនៃវីតាមីន C មានប្រយោជន៍ក្នុងការថែរក្សាកំហាប់អុកស៊ីសែនក្នុងឈាមដែលវាមានសារសំខាន់ដល់ការបង្កើនចំណង់ផ្លូវភែទដែរ។
វីតាមីន E
ការបង្កើន និងគ្មានការបំផ្លាញលើប្រព័ន្ធរបត់ឈាមរត់គឺជារឿងដ៏សំខាន់ដើម្បីងពង្រឹងដល់ចំណង់ផ្លូវភេទ។ សារធាតុបំប៉នរបស់វីតាមីន E ពីធម្មជាតិអាចជួយជម្រុញដល់ចំណង់ផ្លូវភេទ និងកម្លាំងថាមពលរបស់មនុស្សបានយ៉ាងអស្ចារ្យ។ វីតាមីនប្រភេទនេះក៏មានជាប្រភេទទឹករំអិលដែលអាចលាបលើទ្វារមាសដើម្បីបង្គ្រប់ជាតិទឹកដល់ជាលិការនៅទីនោះ ព្រមទាំងបំពេញមុខងារបានយ៉ាងល្អទៀតផង។ ប្រភពវីតាមីន E ពីធម្មជាតិដែលអ្នកអាចបញ្ចូលវាទៅក្នុងរបបអាហារបានមានដូចជា គ្រាប់ផ្លែឈើ, បន្លែពណ៌បៃតង, ប៉េងប៉ោះ, ស្វាយ, គីវី, ប្រេងបន្លែ, និងប័រធ្វើពីប្រេងរុក្ខជាតិ។
ស៊ីត្រូលីន (Citrulline)
នេះគឺជាជីវជាតិពីធម្មជាតិមួយប្រភេទដែលមានប្រសិទ្ធភាពដូចជាថ្នាំសម្រើបផ្លូវភេទដែរ។ មុខងាររបស់វាជួយបង្កើនចំនួនរបស់អាស៊ីតនីទ្រីចក្នុងរាងកាយ។ អាស៊ីតនីទ្រីចដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនចំណង់ផ្លូវភេទតាមរយៈការបំពេញបន្ថែមចំនួនអុកស៊ីសែនក្នុងឈាមដើម្បីអោយឈាមរត់បានលឿនជាងមុន និងល្អជាងមុន សម្រាប់បង្កើនចំណង់ផ្លូវភេទ និងកម្លាំងផ្លូវភេទ។ ផ្លែឪឡឹកសម្បូរសារធាតុ ស៊ីត្រូលីនខ្លាំងណាស់។
ក្រៅពីបង្កើនការទទួលទានប្រភព អាហារសម្បូរវីតាមីន ដែលខ្ញុំបានជម្រាប់ជូនខាងលើហើយ អ្នកក៏គួរតែថែរក្សា ទម្ងន់អោយស្ថិតក្នុងសភាពសុខភាពល្អដើម្បីរីករាយជាមួយនឹង ជីវិតផ្លូវភេទកាន់តែល្អបន្ថែមទៀត៕ប្រភព៖http://health