ក្រសួងធនធានទឹកនិងឧត្តុនិយមបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៧ខែសីហាថាកាំរស្មី UV កើនឡើង សន្ទស្សន៍របស់វានៅកម្ពុជាដល់១០ ដែលអាចធ្វើអោយគ្រោះថ្នាក់ដល់សុខភាព។
ដូច្នេះ ប្រជាជនកម្ពុជាត្រូវប្រុងប្រយ័ត្នពិសេសចន្លោះម៉ោង ១០ទៅ ម៉ោង ២ រសៀល។
តើកាំរស្មីUV អាចបង្កគ្រោះថ្នាក់ដូចម្តេចដល់ស្បែកនិងសុខភាពរបស់យើង?
មានប្រភេទពន្លឺUVមួយចំនួនដែលវាបែងចែកទៅតាមថាមពលដែលវាមាន
ប្រភេទនៃពន្លឺUV
• ពន្លឺ UVA ថាមពលទាបជាងគេ។ ពេលដែលអ្នកត្រូវកំដៅ ព្រះអាទិត្យអ្នកត្រូវ នឹងពន្លឺUVA ការប៉ះពាល់នឹង UVAធ្វើអោយស្បែកចាស់និងខូចខាត។
• ពន្លឺ UVB នៅកណ្តាលគេ។ ពន្លឺព្រះអាទិត្យមានពន្លឺUVBបន្តិចបន្តួច វាជាមូលហេតុចំបងបណ្តាលអោយរលាកថ្ងៃនិងបង្កជាមហារីកស្បែក។
• ពន្លឺ UVC មានថាមពលជាងគេ UVCពីព្រះអាទិត្យគឺស្រូបភាគច្រើនដោយស្រទាប់ អូហ្សូនរបស់ផែនដីដូចនេះអ្នកមិនប៉ះពាល់វាប្រចាំថ្ងៃទេ។ តែមានពីប្រភព ដែលផលិតដោយមនុស្ស។
UVCជាប្រភេទដែលមានប្រសិទ្ធភាពជាងគេក្នុងការសម្លាប់មេរោគ។វាត្រូវបានប្រើសំអាតផ្ទៃសំអាតខ្យល់និងទឹក។
UVCសម្លាប់មេរោគដូចជាវីរុសនិងបាក់តេរីតាមរយៈបំផ្លាញម៉ូលេគុលដូចជាអាស៊ីតនុយក្លេអិចនិងប្រូតេអ៊ីន។ វាធ្វើអោយមេរោគមិនអាចធ្វើការដែលវាត្រូវការដើម្បីរស់។ប្រភព៖http://health