ខណៈពេលដែលទូរស័ព្ទដៃត្រូវបានបង្កើតឡើង ដើម្បីសាកសមនឹងការដាក់ក្នុងហោប៉ៅក៏ដោយ ក៏រឿងនេអាចមិនមានសុវត្ថិភាពបំផុតសម្រាប់ទុកដាក់ទូរស័ព្ទដៃរបស់អ្នកដែរ។
តាមការស្រាវជ្រាវថ្មីបានណែនាំថា ការទុកទូរស័ព្ទនៅក្បែរស្បែក នឹងបង្កើតលទ្ធភាពរងនឹងកាំរស្មីរបស់ទូរស័ព្ទបាន។ វេជ្ជបណ្ឌិត Devra Davis បានចាប់ផ្តើមស្រាវជ្រាវរឿងនេះ ក្រោយពីសម្គាល់ឃើញស្ត្រីជាច្រើនមាននិន្នាដាក់ ទូរស័ព្ទរបស់ខ្លួនក្នុងអាវទ្រនាប់។
វេជ្ជបណ្ឌិតរូបនេះបានដកស្រង់ករណី ជំងឺមួយដែលស្ត្រីវ័យក្មេងម្នាក់ ត្រូវបានគេរកឃើញថា មានមានដុំសាច់រាងដូចទូរស័ព្ទដៃមួយដុំក្នុងសុដន់របស់នាង។
ក្នុងពេលនិយាយគ្នាមួយនៅឯ Australia’s National Institute of Environmental Health Sciences វេជ្ជបណ្ឌិត Davis ក៏បានលើកឡើងនូវការហាមប្រាមដ៏គួរឱ្យតក់ស្លុតមួយចំនួន នៅក្នុងការណែនាំឱ្យប្រើប្រាស់លើទូរស័ព្ទ iPhone 4។
គាត់បានអានការណែនាំក្នុងសៀវភៅ ដែលភ្ជាប់ជាមួយ iPhone 4 ក្នុងប្រអប់ប្រាប់អ្នកស្តាប់ថា ការប៉ះពាល់នឹងកាំរស្មីវិទ្យុសកម្មប្រភេទ FCC ចំពោះរាងកាយនឹងកើតមានបើសិនជា ដាក់ទូរស័ព្ទនេះក្បែខ្លួនតិចជាង ១៥មីលីម៉ែត្រ ជាពិសេសការដាក់ក្នុងហោប៉ៅតែម្តង។
គាត់ក៏បានសរសេរនៅក្នុងគេហទំព័ររបស់គាត់ដែរថា មិនខ្វល់ថាតំបន់ដែលប៉ះពាល់នោះ គឺជាកន្លែងណាឡើយ ឱ្យតែនៅតែបន្តឱ្យមានការប៉ះពាល់កម្មរស្មីវិទ្យុកម្មដោយសារទូរស័ព្ទដៃទៀតនោះ វានៅតែមានការគ្រោះថ្នាក់ធ្ងន់ធ្ងរដដែល។
ការស្រាវជ្រាវដែលបានចុះផ្សាយកាលពីឆ្នាំ ២០០៩ បានបង្ហាញថា ការដាក់ទូរស័ព្ទដៃនៅត្រង់តំបន់សន្លាក់ត្រគាកប្រហែលជាធ្វើឱ្យឆ្អឹងអាងត្រគាក ចុះខ្សោយបាន។
អំណះអំណាងខាងវិទ្យាសាស្ត្រក៏បានបង្ហាញដែរថា កម្មរស្មីវិទ្យុសកម្មអាចបំផ្លាញ DNA និងប៉ះពាល់ដល់លទ្ធភាពមានកូនរបស់បុរសបាន ដូច្នេះអ្នកគួរណាកុំដាក់ទូរស័ព្ទដៃនៅក្នុងហៅប៉ៅខាងមុខទៀតអី៕ ប្រភព៖http://health