សុខភាព និង ផ្លូវភេទ

ការស្រាវជ្រាវ៖ មនុស្សវ័យចំណាស់ អាចក្មេងជាងវ័យ នៃការជ្រើសរើស ភាពមិនអើពើ និងព័ត៌មាន ដែលជះឥទ្ធិពលផ្លូវចិត្ត ដល់ពួកគេ

អាល្លឺម៉ង់៖ យោងតាមការស្រាវជ្រាវថ្មីមួយ បានឲ្យដឹងថា មនុស្សចាស់អាចស្ថិត ក្នុងការជ្រើសរើសមិនអើពើ និងព័ត៌មានដែលអាចបង្ហាញ ពីអារម្មណ៍ពិបាកយល់ចិត្ត ព្រមទំាងការស្តាប់ជាងកាលនៅវ័យក្មេងនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

មនុស្សពេញវ័យជនជាតិអាល្លឺម៉ង់ ជាង២០០០នាក់មានអាយុចាប់ពី២១ឆ្នាំឡើងទៅ ត្រូវបានសួរថា តើពួកគេចង់បានចំណេះដឹងនិងព័ត៌មាន អំពីព្រឹត្តិការណ៍ជីវិតខុសៗគ្នា ដោយអ្នកជំនាញមកពីវិទ្យាស្ថាន Max Planck សម្រាប់ការអភិវឌ្ឍនធនធានមនុស្សនៅទីក្រុង ប៊ែរឡាំងប្រទេសអាល្លឺម៉ង់។ ព្រឹត្តិការណ៍ទាំងនេះរួមបញ្ចូលទាំងកាលបរិច្ឆេទ នៃការស្លាប់ផ្ទាល់ខ្លួនរបស់ពួកគេថា តើអនាគតប្តីឬប្រពន្ធរបស់ពួកគេនឹងបោកប្រាស់ពួកគេ និងទំនោរហ្សែនរបស់ពួកគេចំពោះជំងឺផ្សេងៗ។

ការឆ្លើយតបបានអនុញ្ញាត ឲ្យក្រុមបង្កើតពិន្ទុល្ងង់ខ្លៅដោយចេតនាសម្រាប់អ្នកស្ម័គ្រចិត្តម្នាក់ៗ ដោយផ្អែកលើភាគរយនៃពេលវេលាដែលពួកគេនិយាយថា ពួកគេមិនចង់ដឹង។ ពួកគេបានមើលទៅលើពិន្ទុក្នុងមួយក្រុម អាយុចាប់ពី ២១-៣០ ដល់ ៨១-៩៩ ដោយរកឃើញថា អ្នកដែលមានអាយុពី ៥១-៦០ ឆ្នាំ ទំនងជានិយាយថា ពួកគេមិនចង់ដឹងអំពីព្រឹត្តិការណ៍នាពេលអនាគត។

ជាង២សហសវត្សមុនអារីស្តូតបានសរសេរថា មនុស្សទាំងអស់តាមធម្មជាតិមានបំណង ចង់ដឹងហើយអ្នកស្រាវជ្រាវជនជាតិអាល្លឺម៉ង់ចង់ដឹងថា តើសុភាសិតនេះពិតឬអត់។ អ្នកស្រាវជ្រាវការសិក្សា Ralph Hertwig និងសហការីបានរកឃើញថា មានពេលខ្លះដែលយើងមិនចង់ដឹងការពិត ហើយមនុស្សចាស់ងាយនឹងធ្វើរឿងនេះ៕

Most Popular

To Top