សុខភាព និង ផ្លូវភេទ

​ហេតុផល​ ដែល​អ្នក​មិន​គួរ​ដាក់​ទូរស័ព្ទ​ ក្នុង​ហោប៉ៅ​

ខណៈពេល​ដែល​ទូរស័ព្ទ​ដៃ​ត្រូវបាន​បង្កើតឡើង​ ដើម្បី​សាក​សម​នឹង​ការ​ដាក់​ក្នុង​ហោប៉ៅ​ក៏ដោយ ក៏​រឿងនេ​អាច​មិន​មាន​សុវត្ថិភា​ព​បំផុត​សម្រាប់​ទុកដាក់​ទូរស័ព្ទដៃ​របស់​អ្នក​ដែរ​។

​តាម​ការស្រាវជ្រាវ​ថ្មី​បាន​ណែនាំ​ថា ការ​ទុក​ទូរស័ព្ទ​នៅ​ក្បែរ​ស្បែក នឹង​បង្កើត​លទ្ធភាព​រង​នឹង​កាំរស្មី​របស់​ទូរស័ព្ទ​បាន​។ វេជ្ជបណ្ឌិត Devra Davis បានចាប់ផ្តើម​ស្រាវជ្រាវ​រឿង​នេះ​ ក្រោយ​ពី​សម្គាល់​ឃើញ​ស្ត្រី​ជាច្រើន​មាន​និន្នា​ដាក់ ​ទូរស័ព្ទ​របស់​ខ្លួន​ក្នុង​អាវទ្រនាប់​។

វេជ្ជបណ្ឌិត​រូបនេះ​បាន​ដកស្រង់​ករណី​ ជំងឺ​មួយ​ដែល​ស្ត្រី​វ័យក្មេង​ម្នាក់​ ត្រូវបាន​គេ​រកឃើញ​ថា​ មាន​មាន​ដុំ​សា​ច់រាង​ដូច​ទូរស័ព្ទដៃ​មួយ​ដុំ​ក្នុង​សុដន់​របស់​នាង​។

ក្នុងពេល​និយាយ​គ្នា​មួយ​នៅឯ Australia’s National Institute of Environmental Health Sciences វេជ្ជបណ្ឌិត Davis ក៏បាន​លើកឡើង​នូវ​ការ​ហាមប្រាម​ដ៏​គួរ​ឱ្យ​តក់ស្លុត​មួយចំនួន ​នៅ​ក្នុង​ការណែនាំ​ឱ្យ​ប្រើប្រាស់​លើ​ទូរស័ព្ទ iPhone 4​។

គាត់​បាន​អាន​ការណែនាំ​ក្នុង​សៀវភៅ​ ដែល​ភ្ជាប់​ជាមួយ iPhone 4 ក្នុង​ប្រអប់​ប្រាប់​អ្នក​ស្តាប់​ថា ការប៉ះពាល់​នឹង​កាំរស្មី​វិទ្យុសកម្ម​ប្រភេទ FCC ចំពោះ​រាងកាយ​នឹង​កើតមាន​បើសិនជា​ ដាក់​ទូរស័ព្ទ​នេះ​ក្បែ​ខ្លួន​តិចជាង ១៥​មី​លី​ម៉ែត្រ ជាពិសេស​ការ​ដាក់​ក្នុង​ហោប៉ៅ​តែ​ម្តង​។

គាត់​ក៏​បាន​សរសេរ​នៅក្នុង​គេហទំព័រ​របស់គាត់​ដែរ​ថា មិន​ខ្វល់​ថា​តំបន់​ដែល​ប៉ះពាល់​នោះ ​គឺជា​កន្លែង​ណា​ឡើយ ឱ្យ​តែ​នៅ​តែ​បន្ត​ឱ្យ​មាន​ការប៉ះពាល់​កម្មរ​ស្មី​វិទ្យុ​កម្ម​ដោយសារ​ទូរស័ព្ទដៃ​ទៀត​នោះ វា​នៅតែ​មាន​ការគ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដដែល​។

ការស្រាវជ្រាវ​ដែល​បាន​ចុះផ្សាយ​កាលពី​ឆ្នាំ ២០០៩ បានបង្ហាញ​ថា ការ​ដាក់​ទូរស័ព្ទ​ដៃ​នៅ​ត្រង់​តំបន់​សន្លាក់​ត្រគាក​ប្រហែលជា​ធ្វើឱ្យ​ឆ្អឹង​អាង​ត្រគាក ចុះខ្សោយ​បាន​។

អំណះអំណាង​ខាង​វិទ្យាសាស្ត្រ​ក៏​បាន​បង្ហាញ​ដែរ​ថា កម្ម​រស្មី​វិទ្យុសកម្ម​អាច​បំផ្លាញ DNA និង​ប៉ះពាល់​ដល់​លទ្ធភាព​មាន​កូន​របស់​បុរស​បាន ដូច្នេះ​អ្នក​គួរណា​កុំ​ដាក់​ទូរស័ព្ទ​ដៃ​នៅក្នុង​ហៅ​ប៉ៅ​ខាងមុខ​ទៀត​អី​៕ ប្រភព៖http://health

Most Popular

To Top