ការសិក្សាមួយ បានបញ្ចប់ថា ទារកមិនគ្រប់ខែដែលកំពុងទទួលការ ព្យាបាលយ៉ាងយកចិត្តទុកដាក់នោះ ពួកគេមានអារម្មណ៍ឈឺចាប់តិចប្រសិនបើពួកគេអាចសំឡេង ម្តាយនិយាយជាមួយពួកគេ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។
ទារកមិនគ្រប់ខែ ឬទារកកើតមុន ៣៧ សប្តាហ៍ចំណាយពេល ពីមួយថ្ងៃទៅមួយសប្តាហ៍នៃជីវិត របស់ពួកគេនៅក្នុងកន្លែងភ្ញាស់ក្នុងនោះពួកគេឆ្លងកាត់នីតិវិធីវេជ្ជសាស្ត្រផ្សេងៗ។ ទាំងនេះអាចរួមបញ្ចូល ទាំងការប្រមូលសំណាកឈាម សម្រាប់ធ្វើតេស្តិ៍ការបញ្ចូលបំពង់បំបៅ និងការដាក់បញ្ចូលបំពង់សម្រាប់ អ្នកដែលត្រូវការជំនួយដង្ហើម។
ទោះយ៉ាងណាបញ្ហាគឺថាជារឿយៗមិនអាចផ្តល់ថ្នាំបំបាត់ការឈឺចាប់ ដល់ទារកឡើយ ព្រោះវាអាចរំខានដល់ការ អភិវឌ្ឍប្រព័ន្ធប្រសាទ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យGenevaបានបង្ហាញថាការម្តាយ មានវត្តមានអំឡុងពេលវះកាត់អាចបន្ថយ កម្រិតការឈឺចាប់ និងបង្កើនកម្រិតអុកស៊ីតូស៊ីន។
អុកស៊ីតូស៊ីនគឺជាអរម៉ូនដែលត្រូវបាន ផ្សារភ្ជាប់ជាមួយគ្នាទំាងសុភមង្គល និងការភ្ជាប់ខ្លួនអ្នកទំាង២នាក់។ ក្រុមនេះបាននិយាយថា ការរកឃើញនេះបង្ហាញពីសារសំខាន់នៃ ពុកម្តាយដែលមានវត្តមាន ខណៈកូនរបស់ពួកគេកំពុងស្ថិត ក្នុងការមើលថែយ៉ាងយកចិត្តទុកដាក់ និងកំពុងស្ថិតក្នុងដំណាក់កាលសំខាន់ នៃការអភិវឌ្ឍន៍៕ដោយ៖លី ភីលីព