រាងកាយប៉ះពាល់ទៅនឹង រាប់លានរៀងរាល់ថ្ងៃ ហើយវីតាមីនទាំងអស់ ដែលអ្នកទទួលបានពីការទទួលទាន ផ្លែឈើជួយពង្រឹងប្រព័ន្ធភាពស៊ាំ ឲ្យកាន់តែរឹងមាំប្រយុទ្ធប្រឆាំង មេរោគអស់ទាំងនោះ។
ផ្លែឈើជួយរាងកាយទប់ទល់នឹង មេរោគដែលអ្នកបានប៉ះពាល់ ជាពិសេសកំឡុងពេលរដូវរងារ។ យោងតាមការសិក្សា ស្រាវជ្រាវមួយបង្ហាញថា វីតាមីនដែលមានផ្ទុកនៅក្នុងផ្លែឈើ រក្សាកម្រិតខ្ពស់នៃភាពស៊ាំ ដូច្នេះរាងកាយនឹងទទួលបានឥទ្ធិពលខ្លាំងក្លា ប្រយុទ្ធប្រឆាំងរោគឆ្លងទូទៅដូចជា ជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ។ អ្វីដែលពិសេសទៀតនោះ គឺការទទួលទានផ្លែឈើជាប្រចាំ ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺបេះដូងផងដែរ។
១. ផ្លែប៉ោម ៖ ជាប្រភពដ៏ប្រសើរនៃ សារធាតុប្រឆាំងអុកស៊ីតកម្ម។ ហើយផ្លែប៉ោមមានផ្ទុក សម្បូរទៅដោយវីតាមីន C ដែលប្រសើរបំផុតជួយ ព្យាបាលជំងឺផ្ដាសាយ។ លើសពីនេះទៅទៀត ផ្លែឈើនេះក៏មានផ្ទុកនូវសារធាតុ flavonoids ដែលអាចជួយទប់ស្កាត់ជំងឺមហារីក និងជំងឺបេះដូងបានគួរឲ្យកត់សម្គាល់។
២. ផ្លែចេក ៖ ជាផ្លែឈើដែលមានផ្ទុក សម្បូរទៅដោយវីតាមីន B6 ជួយរាងកាយទប់ទល់នឹងរោគឆ្លង ក៏ដូចជាកាត់បន្ថយអាការៈ នៃជំងឺធ្លាក់ទឹកចិត្ត, អស់កម្លាំង, ជំងឺគេងមិនលក់ និងបញ្ហានៃភាពតានតឹង ក្នុងអារម្មណ៍ផងដែរ។ ចេក ក៏មានផ្ទុកនូវជាតិប៉ូតាស្យូម រួមទាំងម៉ាញ៉េស្យូមខ្ពស់ ដែលជួយទប់ស្កាត់បញ្ហានៃ សម្ពាធឈាមឡើងខ្ពស់, ជំងឺបេះដូង និងរក្សាសុខភាពឆ្អឹងរឹងមាំ។
៣. ក្រូចថ្លុង ៖ ផ្លែឈើនេះមានផ្ទុក សម្បូរទៅដោយវីតាមីន C ដែលប្រសើរបំផុតជួយព្យាបាល ជំងឺផ្ដាសាយតាមរយៈឥទ្ធិពល ប្រយុទ្ធប្រឆាំងជាមួយរោគឆ្លង និងសារធាតុម្យ៉ាងហៅថា limonoids ដែលអាចជួយកាត់បន្ថយ កម្រិតកូឡេស្តេរ៉ូលមិនល្អ។ ក្រូចថ្លុងក៏មានផ្ទុកសារធាតុ lycopene ដែលជួយប្រយុទ្ធប្រឆាំង ជំងឺមហារីកផងដែរ។
៤. ផ្លែគីវី ៖ ផ្លែឈើនេះ ក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ផងដែរ។ ដូច្នេះការទទួលទានផ្លែគីវីអាចជួយ រាងកាយប្រយុទ្ធប្រឆាំងនឹង ជំងឺផ្ដាសាយ និងពង្រឹងប្រព័ន្ធភាពស៊ាំ ឲ្យកាន់តែប្រសើរឡើង។
៥. ផ្លែល្ហុង ៖ មានផ្ទុកនូវវីតាមីន C កម្រិតខ្ពស់ដែលជួយទប់ស្កាត់ ក៏ដូចជាប្រយុទ្ធប្រឆាំងនឹង ជំងឺផ្ដាសាយយ៉ាងប្រសើរ។ ហើយវីតាមីន C, វីតាមីន E និងសារធាតុ beta-carotene ដែលមានវត្តមាននៅក្នុងផ្លែល្ហុង ជួយកាត់បន្ថយការរលាក ពេញទាំងក្នុងរាងកាយ ដូច្នេះវាក៏ជួយកាត់បន្ថយហានិភ័យ រួមទាំងអាការៈនៃជំងឺហឺតផងដែរ ៕