តើអ្នកមានភ្នែកស្ងូត រមាស់ និងរលាកមែនទេ?
ជាមួយគ្នានេះដែរ ការបង្កើតទឹកភ្នែកសិប្បនិម្មិតអាចជួយឲ្យ អ្នកធូរស្បះស្បើយត្រឹមតែ មួយរយៈពេលខ្លីតែប៉ុណ្ណោះ។
ដោយឡែក ជាមួយនឹងការថែទាំភ្នែកឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់យ៉ាងម្មត់ចត់ ភ្នែករបស់អ្នកនឹងអាចផលិត ទឹកភ្នែកតាមបែបធម្មជាតិបាន តាមតែអ្នកត្រូវការ។
១. អ្នកគួរដឹងថា ទឹកភ្នែកត្រូវបានបង្កើតឡើងដោយ៣ស្រទាប់។ ស្រទាប់ទី១ គឺ ស្រទាប់ខ្លាញ់ ស្រទាប់ទី២ គឺស្រទាប់ទឹក ហើយស្រទាប់ទី៣ គឺស្រទាប់ម៊ូស៊ីនដែលជា ស្រទាប់សម្រាប់បញ្ចេញទឹកភ្នែក ឆ្លងកាត់គ្រាប់ភ្នែកនៅពេល ដែលអ្នកព្រិចភ្នែក។
២. អ្នកគួតែទទួលទានអាហារ ដែលមានអាស៊ីតខ្លាញ់អូមេហ្គា៦ និងអាស៊ីតខ្លាញ់អូហ្គា៣ (ដូចជាត្រីជាដើម) ដើម្បីជួយបង្កើនស្រទាប់ទឺកនៅក្នុងភ្នែក ដែលវាអាចជួយ ធ្វើឲ្យភ្នែកមិនឆាប់ស្ងួត។
៣. ដើម្បីថែរក្សាស្រទាប់ម៊ូស៊ីន របស់ភ្នែកឲ្យបានល្អ អ្នកត្រូវទទូលទានវីតាមីនA។ ហើយប្រភពដ៏ល្អរបស់វីតាមីនA នោះរួមមាន ការ៉ុត ដំឡូងបារាំងផ្អែម ដំឡូងជ្វា ត្រសក់ស្រូវ និងប្រេងត្រី។
៤. អ្នកត្រូវទទួលទានទឹកឲ្យបានច្រើន ជាប្រចាំដើម្បីជំនួយដល់ ស្រទាប់ទី២របស់ភ្នែក ដែលជាស្រទាប់ទឹក។
៥. អ្នកគួរតែទទួលទាន វីតាមីន C ដែលវាអាចជួយបញ្ចេញទឹកភ្នែក នៅពេលដែលអ្នកមាន អាការៈក្រហាយភ្នែក។