សុខភាព និង ផ្លូវភេទ

ទម្លាប់បែបនេះ ប្រចាំថ្ងៃ ធ្វើឲ្យអ្នកខ្វាក់ភ្នែក

បច្ចុប្បន្ននេះអត្រានៃ បញ្ហាខ្សោយភ្នែក កំពុងតែចោទជាបញ្ហាយ៉ាងខ្លាំង ជាពិសេសសម្រាប់មនុស្សវ័យក្មេងតែម្តង។ នេះ​បណ្តោល​មកពី​ ទម្លាប់​ប្រចាំថ្ងៃមួយចំនួន ដែលយើងធ្វើវាដោយមិនដឹងខ្លួន ហើយយូរៗទៅភ្នែកចេះតែខ្សោយទៅៗ រហូតដល់​ខូចទាំងស្រុង​ក៏មាន។

ហេតុនេះហើយ ដើម្បីជៀសវាងកុំឲ្យខូចភ្នែក អ្នកគួរតែជៀសវាងទម្លាប់ មួយចំនួនដូចខាងក្រោម៖

ប្រើ lenses ពាក់ភ្នែកមិនត្រឹមត្រូវ បើយោងតាមការព្រមាន របស់គ្រូពេទ្យបានបង្ហាញថា កញ្ចក់កែវភ្នែក (lenses) គឺជាមូលហេតុចម្បង​ដែល ធ្វើឲ្យភ្នែកមាន​គ្រោះថ្នាក់​បំផុត។

ការពាក់ lenses ទាំងពេលគេង, មិនបានលាងសម្អាតដៃនៅពេលពាក់ និងយកចេញ អាចបង្កឲ្យ​មានហានិភ័យ ​នៃការ​រងរបួស​ភ្នែក។ លទ្ធផលភ្នែករបស់អ្នកអាច ក្រហម, ហើមត្របកភ្នែក, ដំបៅត្របកភ្នែក, គ្រាប់ភ្នែក ហើយធ្ងន់ធ្ងរ​បំផុត​ធ្វើឲ្យ​ខូចភ្នែក​តែម្តង។

មិនបានពាក់វែនតាពេល នៅក្រោមពន្លឺព្រះអាទិត្យកាំរស្មី UV នៃពន្លឺព្រះអាទិត្យមិនត្រឹមតែ ជាមូលហេតុចម្បងនៃ ជំងឺមហារីកស្បែកប៉ុណ្ណោះទេ ថែមទាំង​អាចបង្កឲ្យ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់ភ្នែក​ថែមទៀត។

ពេលដែលយើងនៅក្រោមពន្លឺព្រះអាទិត្យយូរ ដោយមិនបានពាក់វែនតាការពារ នឹងបង្កឲ្យ​មានប្រតិកម្ម​រលាក​ភ្នែក។ កាំរស្មីនេះ​អាច​បណ្តោលឲ្យ មានប្រតិកម្មគីមីនៅក្នុងកែវភ្នែក ធ្វើឲ្យអ្នកមើលមិនច្បាស់ និងព្រិល ហើយ​នៅទីបំផុតនាំឲ្យ ខ្វាក់ភ្នែកជៀសមិនរួច។

អានសៀវភៅនៅពេលដើរ ជិះរថភ្លើង ឬរថយន្តការអានសៀវភៅ នៅពេលដែលកំពុងតែធ្វើដំណើរ គឺជាទម្លាប់មួយក៏អាក្រក់បំផុត។ ព្រោះខណ:នេះរថយន្ត ឬខ្លួនរបស់អ្នករញ្ជួយ ធ្វើឲ្យភ្នែករបស់អ្នករេមិនអាចសម្លឹងតាមតួអក្សរ និងផ្តោតអារម្មណ៍បានឡើយ។ ជាងនេះទៅទៀត​ពន្លឺនៅលើរថយន្ត, រថភ្លើង មិនអាចធានាឲ្យ អ្នកអានសៀវភៅបាននោះទេ។ តែប្រសិនបើអ្នក​នៅតែ​ចង់ អាន​សៀភៅ​បែបនេះ​ទៀត យូរៗទៅច្បាស់ជាខូចភ្នែកជាមិនខាន។ មើលទូរទស្សន៍ កុំព្យូទ័រ និងទូរស័ព្ធដៃច្រើនពេក សម័យបច្ចេកវិទ្យាឧបករណ៍ទាំងនេះ បានក្លាយទៅជាផ្នែកមួយដ៏សំខាន់មួយ សម្រាប់ជីវិតប្រចាំថ្ងៃរបស់ មនុស្សវ័យក្មេងជាច្រើន។

តែទោះជាយ៉ាងណា យើងកុំភ្លេចថា ពន្លឺពណ៌ខៀវ​ដែលបញ្ចេញពី​ ឧបករណ៍​អេឡិចត្រូនិច​ទាំងនោះ ​មានគ្រោះថ្នាក់​ខ្លាំង​សម្រាប់ភ្នែក។ ការសម្លឹងមើលអេក្រង់ច្រើនម៉ោង នឹងធ្វើឲ្យភ្នែកស្ងួត, ងាយនឹងឈឺ, សមត្ថភាពមើលថយចុះយ៉ាងឆាប់រហ័ស។ នៅពេលដែលសម្ពាធនៅ លើភ្នែកចេះតែកើនឡើង ក្នុងរយ:ពេលវែងនឹងធ្វើឲ្យភ្នែកព្រិល ហើយនឹងមើលលែងឃើញ។

មិនបានពិនិត្យសុខភាពភ្នែក ឲ្យទៀងទាត់គ្រូពេទ្យបានណែនាំថា ការពិនិត្យភ្នែកជាទៀងទាត់ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដើម្បីធានា​ឲ្យភ្នែក​មាន​សុខភាព​ល្អ និង​ចាត់វិធានការ​ថែទាំឲ្យត្រឹមត្រូវ ប្រសិនបើភ្នែករបស់អ្នកចុះខ្សោយ ឬរកឃើញជំងឺផ្សេងៗ។ ប៉ុន្តែមនុស្សជាច្រើនមើលរំលង ចំណុចទាំងនេះ ធ្វើឲ្យភ្នែកមានបញ្ហាធ្ងន់ធ្ងរទៅៗ រហូតពិបាកក្នុងការព្យាបាល ឬព្យាបាល​លែង​កើត​ក៏​មិនមាន៕

Most Popular

To Top