អាជ្ញាធរហុងកុង បានឱ្យដឹងថា ពួកគេបានរកឃើញវីរុសកូវីដ នៅលើសាច់គោ និងស្បែកជ្រូក ដែលនាំចូលពីក្រៅប្រទេស។ នេះបើតាមការចុះផ្សាយ របស់សារព័ត៍មាន Channel News Asia។

សាច់គោកក ដែលនាំចូលមកពីប្រទេសប្រេសុីល និងស្បែកជ្រូកកក ដែលនាំចូលពីប្រទេសប៉ូឡូញ ត្រូវបានអាជ្ញាធរហុងកុង រាយការណ៍ថាមានផ្ទុកវីរុសកូវីដ ស្របពេលដែលហុងកុងកំពុងផ្ទុះឆ្លងកូវីដ លក្ខណៈទ្រង់ទ្រាយធំ។ សាច់គោ មានទម្ងន់២៩តោន និងស្បែកជ្រូក មានទម្ងន់៧តោន ដែលគេអះអាងថា មានផ្ទុកវីរុសកូវីដ ត្រូវបាននាំចូលមកកាន់ហុងកុង តាមមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹក។
ចំណែកករណីឆ្លងប្រចាំថ្ងៃ នៅហុងកុង មានរហូតដល់ទៅ ៧៥៣៣នាក់ ដែលនេះជាចំនួនមួយខ្ពស់ បង្កការព្រួយបារម្ភដល់អាជ្ញាធរ ត្បិតមន្ទីរពេទ្យនិងកន្លែងធ្វើចត្តាឡីស័ក ណែនណាន់តាន់តាប់ ទៅដោយអ្នកជំងឺកំពុងសម្រាកព្យាបាល៕ Source: Sabay

