ព័ត៌មានអន្តរជាតិ

រុស្ស៊ី មានអ្នកឆ្លងវីរុសកូវីដ-១៩ថ្មី លើសពី១៦.០០០នាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ថា ប្រទេសរុស្ស៊ីបានចុះបញ្ជីករណីឆ្លងវីរុសថ្មីចំនួន១៦.៣៤៣ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដោយធ្វើឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ១០.៥៥៤.៣០៩នាក់ មជ្ឈមណ្ឌលតាមដាន និងឆ្លើយតបផ្លូវការបានឲ្យដឹងនៅថ្ងៃចន្ទនេះ ។


ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសបានកើនឡើងពី៨៣៥ទៅ៣១១.៣៥៣នាក់ ខណៈដែលចំនួនអ្នកជាសះស្បើយកើនឡើងពី២៤.០៣៧នាក់ដល់៩.៥៤៨.០៧៦នាក់ ។

ទន្ទឹមនឹងនេះដែរ ទីក្រុងម៉ូស្គូបានរាយការណ៍ករណីថ្មីចំនួន១.៣៣៥នាក់ដែលនាំឱ្យចំនួនសរុបកើនឡើងដល់២.០៣៦.៣៧៥នាក់ ខណៈទីក្រុងធំទី២របស់ប្រទេសរុស្ស៊ី គឺ Saint Petersburg បានរាយការណ៍អំពីករណីថ្មីចំនួន១.៣៤១នាក់ដែលនាំឱ្យចំនួនសរុបកើនឡើងដល់៨៥៦.២៥១នាក់ ។

ពលរដ្ឋរុស្ស៊ីជាង៧៨,៦លាននាក់បានទទួលវ៉ាក់សាំងយ៉ាងហោចណាស់១ដូសគិតត្រឹមថ្ងៃព្រហស្បតិ៍ ហើយជាង៧៤,៥ លាននាក់ក្នុងចំណោមពួកគេត្រូវបានចាក់វ៉ាក់សាំងគ្រប់កម្រិត ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top