ផ្សេងៗ

កាន់តែរំកិលមកជិត! ម៉ាឡេសុី ប្រកាសរកឃើញអ្នកវិជ្ជមានវីរុសកូវីដបំប្លែងថ្មី អូមីក្រុង ជាលើកដំបូង

ប្រទេសម៉ាឡេសុី បានប្រកាសអំពីករណីដំបូងនៃការរកឃើញអ្នកវិជ្ជមានវីរុសកូវីដបំប្លែងថ្មី ប្រភេទ អូមីក្រុង (Omicron) នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia។

អ្នកវិជ្ជមានវីរុសកូវីដបំប្លែងថ្មី ប្រភេទ អូមីក្រុង នៅក្នុងប្រទេសអាស៊ានមួយនេះ ត្រូវបានគេរកឃើញទៅលើ និស្សិតស្រីម្នាក់ដែលមកពីប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី ៣ ខែធ្នូ ឆ្នាំ២០២១។ បើតាមការឱ្យដឹងពីមន្រ្តីសុខាភិបាល Khairy Jamaluddin បានគូសបញ្ជាក់ថា និស្សិតម្នាក់នោះ បានធ្វើដំណើរមកពីប្រទេសសិង្ហបុរី ហើយមកដល់ម៉ាឡេសុី កាលពីថ្ងៃទី ១៩ ខែវិច្ជិកា ឆ្នាំ២០២១។

ទន្ទឹមនឹងនេះ ម៉ាឡេសុី បានហាមឃាត់អ្នកដំណើរដែលមកពី ៨ប្រទេស នៅក្នុងទ្វីបអាហ្រ្វិក ដើម្បីការពារការឆ្លងសាយភាព វីរុសកូវីដ អូមីក្រុង នៅក្នុងប្រទេសមួយនេះផងដែរ៕

Most Popular

To Top