កង្វះលំហាត់ប្រាណគឺជា មូលហេតុចម្បងដែលបណ្តោលឲ្យ មនុស្សឆាប់ស្លាប់បំផុត ដោយសារតែបញ្ហាខ្លាញ់ សម្ពាធឈាមឡើងខ្ពស់ បញ្ហាបេះដូង និងកើតជំងឺផ្សេងៗ។ ផ្ទុយទៅវិញប្រសិនបើអ្នក ធ្វើលំហាត់ប្រាណទៀងទាត់ អ្នកនឹងមានសុខភាពល្អ ហើយអាចចៀសបញ្ហាទាំងអស់នេះ។
បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ការធ្វើលំហាត់ប្រាណដើរដោយថ្មើរជើង មួយថ្ងៃ១ម៉ឺនជំហ៊ាន អាចជៀសផុតពីជំងឺ៥មុខ។
១.បញ្ហាបេះដូងការដើរ គឺជាលំហាត់ប្រាណមួយ ដែលជួយឲ្យចង្វាក់បេះដូង ដំណើរការបានល្អ ហើយជៀសផុតពីបញ្ហាផ្សេងៗ។ ជាពិសេស វាមានសមត្ថភាព បញ្ចូនអុកស៊ីសែន និងឈាមទៅគ្រប់សរីរាង្គទាំងអស់ នៅក្នុងរាងកាយបានគ្រប់គ្រាន់។
២.កាត់បន្ថយហានិភ័យនៃ ការកើតជំងឺផ្សេងៗការដើរកាន់តែច្រើន អាចជួយកាត់បន្ថយបញ្ហា ឡើងសម្ពាធឈាមខ្ពស់ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺទឹកនោមផ្អែម ជំងឺមហារីកពោះវៀន និងសុដន់។៣.គ្រប់គ្រងបញ្ហាឡើងទម្ងន់ ថ្វីត្បិតតែការដើរមិនអាចជួយឲ្យ អ្នកស្រកទម្ងន់បានក៏ពិតមែន ប៉ុន្តែវាអាចជួយរក្សាទម្ងន់ឲ្យនៅថេរ ហើយមានសុខភាពល្អជានិច្ច។
៤.ជៀសផុតពីបញ្ហាស្ត្រេសការដើរទៀងទាត់ អាចជួយកែប្រែប្រព័ន្ធប្រសាទឲ្យ ជៀសផុតពីភាពតានតឹង ហើយជួយរំសាយ អារម្មណ៍មួម៉ៅថែមទៀត។ នេះហើយជាមូលហេតុដែលធ្វើឲ្យ អ្នកមានអារម្មណ៍ល្អ ចិត្តត្រជាក់ គ្មានបញ្ហាស្ត្រេសឡើយ។
៥.ការពារជំងឺប៉ោងសរសៃ នៅពេលដែលអ្នកមានវ័យកាន់តែចាស់ បញ្ហាប៉ោងសរសៃជើង នឹងប្រឈមកាន់តែខ្លាំង។ ប៉ុន្តែការដើរ គឺជាវិធីដ៏មានប្រសិទ្ធភាព ក្នុងការការពារមិនឲ្យមានបញ្ហាប៉ោងសរសៃជើង។ មិនតែប៉ុណ្ណោះ ទម្លាប់មួយនេះអាចជួយ ពង្រឹងសរសៃឈាមរត់ រក្សាសាច់ដុំជើង និងបង្កើនលំហូរឈាម ក្នុងរាងកាយឲ្យមានសុខភាពល្អ។
ដោយសារតែឃើញពី អត្ថប្រយោជន៍ទាំងអស់នេះហើយ ទើបអ្នកជំនាញបានផ្តល់អនុសាសន៍ ឲ្យអ្នករាល់គ្នាដើរឲ្យបានទៀងទាត់ បើមិនបាន១ម៉ឺនជំហ៊ាន យ៉ាងហោចណាស់មួយថ្ងៃក៏បាន ១៥នាទីដែរ៕
