សុខភាព និង ផ្លូវភេទ

ប្រយ័ត្នស្នាមជាំ នៅលើស្បែក វាអាចជាសញ្ញា នៃជំងឺធ្ងន់ធ្ងរ

តើអ្នកកំពុងតែកើតមានបញ្ហា ស្នាមជាំនៅលើរាងកាយដោយមិនដឹងខ្លួនមែនទេ? ត្បិតតែស្នាមជាំដែលលេចឡើងនៅលើផ្ទៃស្បែក មិនធ្វើឲ្យអ្នកឈឺចាប់ក៏ពិតមែន ក៏ប៉ុន្តែអ្នកមិនគួរមើលរំលងឡើង ព្រោះវាអាចជារោគសញ្ញា នៃជំងឺធ្ងន់ធ្ងរមួយចំនួន។ ជារឿយៗ ស្នាមជាំដែលកើតឡើងឯងៗ នៅលើផ្ទៃស្បែក អាចបណ្តោលមកពី បញ្ហាសុខភាពមួយចំនួន។

ជំងឺទឹកនោមផ្អែមទឹកនោមផ្អែម ក៏មានឥទ្ធិពលអវិជ្ជមានទៅលើចរន្តឈាមដែរ ដូច្នេះរាងកាយនឹងងាយស្រួលប្រឈម នឹងបញ្ហាស្នាមជាំនៅក្រោមស្បែក។ មិនតែប៉ុណ្ណោះ ស្នាមជាំអាចជារោគសញ្ញានៃ ជំងឺទឹកដោមផ្អែមដំណាក់កាលដំបូង ហើយរោគសញ្ញាផ្សេងទៀត នៃជំងឺទឹកនោមផ្អែម គឺស្រេកទឹក របួសមិនងាយជាសះស្បើយ មានអារម្មណ៍អស់កម្លាំងជានិច្ច ភ្នែកមើលលែងសូវច្បាស់ និងមានស្នាមអុជសៗនៅលើស្បែក។

ជំងឺឈាមជំងឺស្លេកស្លាំង មិនមែនជាបញ្ហាដែល ពិបាកព្យាបាលនោះទេ តែប្រសិនបើអាការ:ដទៃទៀតដូចជា ការហូរឈាមតាមច្រមុះ ការហូរឈាមច្រើនហួស បន្ទាប់ពីការវះកាត់ អ្នកអាចនឹងកំពុងមាន បញ្ហាសុខភាពធ្ងន់ធ្ងរ។

បើយោងតាមមូលនិធិអាមេរិក បានបង្ហាញថា ជំងឺឈាម គឺជាជំងឺតំណពូជដែលបណ្តោលមកពីកង្វះ ឬបាត់បង់ប្រូតេអ៊ីននៅក្នុងឈាម។ មហារីកឈាមស្នាមជាំពណ៌ស្វាយ ដែលលេចឡើងនៅលើស្បែក អាចជាសញ្ញានៃជំងឺមហារីកឈាម ផងដែរ។ បើយោងតាមលោកសាស្ត្រាចារ្យ Kenneth Offit ប្រធានផ្នែកនៃជំងឺមហារីកនៅមន្ទើរពេទ្យ Denver Health បានឲ្យដឹងថា រោគសញ្ញានៃជំងឺមហារីក រួមមានភាពអស់កម្លាំង ហើមកូនកណ្តុរ និងការឈឺចាប់ឆ្អឹងផងដែរ។ សូមទៅជួបគ្រូពេទ្យឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ប្រសិនបើអ្ននមានរោគសញ្ញាទាំងនេះ។

កង្វះវីតាមីន Cវីតាមីន C ដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលរបួស និងបង្កើនស្រទាប់កូឡាជែន។ ប៉ុន្តែប្រសិនបើកង្វះវីតាមីន C អាចបណ្តោលឲ្យសរសៃឈាមតូចៗ ត្រូវបែកខ្ញែក ហើយស្នាមជាំនឹងលេចឡើងនៅលើ ផ្នែកណាមួយនៃផ្ទៃស្បែក៕

Most Popular

To Top