ភាគច្រើនមនុស្សមួយចំនួន ប្រហែលជាមិនទាន់បានដឹងទេថា ទម្លាប់ធម្មតមួយ ដែលពួកតែងតែធ្វើវា នៅពេលក្រោកពីដំណេកពេលព្រឹក អាចមានផលប៉ះពាល់ដល់សុខភាព។
ក្រោកឈរឡើងរហ័សពេកនៅពេលដេក សម្ពាធឈាមយើងចុះទាបជាងធម្មតា ហេតុដូចនេះ ពេលភ្ញាក់ពីគេងភ្លាម អ្នកមិនគួរក្រោកឈរឡើងរហ័សពេកទេ ព្រោះអាចបណ្ដាលឲ្យសម្ពាធឈាមទ្បើងខ្ពស់ ឬមានជំងឺទាក់ទងនឹងសរសៃឈាមបេះដូងបាន។
មិនបានទទួលទានទឹកបន្ទាប់ពី ការចំណាយពេលគេងដ៏យូរ អំទ្បុងពេលយប់ រាងកាយរបស់អ្នកប្រហែលជា ត្រូវបានបាត់បង់ជាតិទឹកយ៉ាងច្រើន ហេតុដូចនេះ នៅពេលដែលអ្នកក្រោកពីគេងពេលព្រឹក អ្នកគួរទទួលទានទឹកឲ្យបានមួយកេង ទើបជាការប្រសើរចំពោះសុខភាព និងថែមទាំងជួយកាត់បន្ថយ ហានិភ័យនៃការគាំងបេះដូង ព្រមទាំងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល បានទៀតផង។
មិនទទួលទានអាហារពេលព្រឹក រាងកាយបន្ទាប់ពេលភ្ញាក់ពីគេង ត្រូវការថាមពលជាចាំបាច់ ដើម្បីប្រតិបត្តិការណ៍។ ដូចនេះ ការទទួលទានអាហារពេលព្រឹក ពិតជាសំខាន់ណាស់ ដើម្បីផ្ដល់ថាមពលដល់រាងកាយ សម្រាប់សកម្មភាពប្រចាំថ្ងៃ។
ប្រឹងបត់ជើងធំពេកអំទ្បុពេលព្រឹក បន្ទាប់ពីការក្រោកពីគេង កម្រិតសម្ពាធឈាមកើនទ្បើងខ្ពស់។ ការប្រើកម្លាំង ដើម្បីបន្ទោរបង់អាចធ្វើឲ្យមានសម្ពាធខ្លាំង នៅក្នុងពោះដែលបណ្តាលឲ្យកើនឡើង សម្ពាធឈាមបន្ថែមទៀត៕