សុខភាព និង ផ្លូវភេទ

ជំងឺខ្សោយបេះដូង អាចមានរោគសញ្ញាអ្វីខ្លះ?

ខ្សោយបេះដូង ត្រូវបានគេចាត់ទុកថា ជាប្រភេទជំងឺរ៉ាំរ៉ៃ ដែលអាចឲ្យស្ថានភាព អ្នកជំងឺចាប់ផ្ដើមមានរោគសញ្ញាភ្លាមៗ ហើយជាទូទៅអ្នកជំងឺភាគច្រើន គឺមានអាការឈឺបេះដូង។

ជំងឺខ្សោយបេះដូង អាចមានរោគសញ្ញាដូចជា៖

-ពិបាកដកដង្ហើម (ហត់) នៅពេលដែលអ្នកប្រើកម្លាំង ឬនៅពេលដែលអ្នកដេក
-អស់កម្លាំង និងខ្សោយ
-ហើមកជើង និងចង្វាក់បេះដូងលោតញាប់ ឬមិនទៀងទាត់
-អាចថយសមត្ថភាព ក្នុងការធ្វើលំហាត់ប្រាណ
-ក្អកជាប់រហូត ឬពិបាកដកដង្ហើមជាមួយស្លេសលាយឡំឈាម
-ហើមពោះ និងវិលមុខ
-ចង្អោរ ញ័រដើមទ្រូង និងឈឺទ្រូងជាដើម៕

Most Popular

To Top