សុខភាព និង ផ្លូវភេទ

តើពិតដែរទេឈរ ឬលើកជើងមួយ ជាលំហាត់ អាចជួយកាត់បន្ថយហានិភ័យ ជំងឺដាច់សរសៃឈាម?

ជំងឺដាច់សរសៃឈាម ត្រូវបានគេចាត់ទុកថា ជាប្រភេទជំងឺមួយ មានហូរឈាមកម្រិតស្រាល ក្នុងខួរក្បាលដែលគ្មានបញ្ចេញរោគសញ្ញា ហើយអាចបណ្ដាលឲ្យ កើតមានជំងឺភ្លេចភ្លាំងផង ដែលភាសាបរទេសហៅថា Silent Stroke។

តាមការសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុន បានឲ្យដឹងថា ការឈរ ឬទប់លំនឹងខ្លួន ដោយប្រើតែជើងម្ខាង អាចជួយដល់សុខភាពខួរក្បាល។ កាលពីឆ្នាំកន្លងទៅ ក្រុមប្រឹក្សាស្រាវជ្រាវវេជ្ជសាស្ត្រចក្រភពអង់គ្លេស បានរកឃើញថា បុគ្គលវ័យ៥៣ឆ្នាំដែលអាចឈរជើងមួយ ដោយបិទភ្នែករយ:ពេល១០វិនាទី អាចឲ្យបុគ្គលនោះ ទទួលបានសុខភាពល្អ អំឡុងពេល១៣ឆ្នាំទៅមុខ និងមានរាងកាយមិនធាត់លើសទម្ងន់ឡើយ ហើយចំពោះអ្នកដែលឈរ បានត្រឹមតែ២វិនាទី គឺអាចប្រឈមនឹងការស្លាប់មុនអាយុ៦៦ឆ្នាំបាន។

បើតាមវេជ្ជបណ្ឌិតឯកទេសត្រចៀក ច្រមុះ និងបំពង់ក លោក David Selvadurai នៅមន្ទីរពេទ្យ St George’s Hospital ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និយាយថា ធាតុសំខាន់នៃជំហររបស់យើងផ្អែកលើមូលដ្ឋានព័ត៌មាន៣ប្រភេទ៖

ទី១ គំហើញ: អ្វីដែលភ្នែករបស់យើងម្នាក់ៗ អាចមើលឃើញពីទីកន្លែង កំពុងធ្វើដំណើរទៅ និងទីតាំងកំពុងស្ថិតនៅ បានជួយបំប៉នខួរក្បាលតាមរយ: សរសៃប្រសាទអុបទិក ។

ទី២គឺយើងទទួលបានព័ត៌មាន ត្រឡប់ពីបណ្តាសន្លាក់និងសាច់ដុំ: នៅពេលយើងបត់ឬលាដៃជើង sensors ពិសេសដែលគេស្គាល់ឈ្មោះថា proprioceptors បានបញ្ជូនសញ្ញាទៅកាន់ខួរក្បាល ។

ទី៣បានមកពីត្រចៀកផ្នែកខាងក្នុង: នៅទីនោះមានបំពង់តូចៗ ជាច្រើនដែលមានផ្ទុកវត្ថុរាវ ។ នៅពេលខួរក្បាលធ្វើការ វត្ថុរាវទាំងនោះចាប់ធ្វើចលនាផងដែរ ៕

Most Popular

To Top