សុខភាព និង ផ្លូវភេទ

ការផ្ទុះឡើង នៃជំងឺរលាកថ្លើម ៖ កុមារម្នាក់បានស្លាប់ បន្ទាប់ពីការកើនឡើង យ៉ាងអាថ៌កំបាំង នៃករណីជំងឺថ្លើម ទូទាំងពិភពលោក

អង់គ្លេស ៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា យ៉ាងហោចណាស់ កុមារម្នាក់បានស្លាប់ បន្ទាប់ពីការកើនឡើង យ៉ាងអាថ៌កំបាំង នៃករណីជំងឺរលាកថ្លើម ខណៈចំនួនករណី នៃប្រភពដើមមិនស្គាល់ ចំពោះកុមារ ឥឡូវនេះមានចំនួន១៦៩ករណី យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ ។

ចក្រភពអង់គ្លេសបានរាយការណ៍ថា មាន ១១៤ ករណី ហើយជំងឺកើតមានឡើងនៅប្រទេស១២ រួមមានចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អេស្បាញ អ៊ីស្រាអែល និងអៀរឡង់ក្នុងចំណោមកុមារមានអាយុពីមួយខែដល់ ១៦ ឆ្នាំ។ អង្គការ WHO មិនបានផ្តល់ព័ត៌មានលម្អិតអំពីការស្លាប់នេះទេ ហើយក៏មិនបាននិយាយថា វាកើតឡើងនៅទីណាដែរ។

ខ្សែបន្ទាត់នៃការស៊ើបអង្កេតសក្តានុពលមួយគឺថា តើក្រុមមេរោគដែលហៅថា Adenoviruses អាចបង្កជំងឺឬអត់។ មន្ត្រីនៅចក្រភពអង់គ្លេសបាននិយាយថា មេរោគផ្តាសាយធម្មតា ត្រូវបានគេស្គាល់ថា ជា Adenovirus ត្រូវបានរកឃើញយ៉ាងហោចណាស់ ៧៤ ករណី។ ការឆ្លងCOVID-19 ត្រូវបានរកឃើញ ក្នុង ២០ករណី ហើយ១៩ករណីមានមេរោគទាំង២ ដោយគ្មានតំណភ្ជាប់ទៅនឹង មេរោគឆ្លងវីរុសនេះទេ ។

តួលេខចុងក្រោយនេះ កើតឡើង នៅពេលអាជ្ញាធរសុខាភិបាលជុំវិញ ពិភពលោកស៊ើបអង្កេតការកើនឡើង ដ៏អាថ៌កំបាំងនៃករណីធ្ងន់ធ្ងរ នៃជំងឺរលាកថ្លើម រលាកថ្លើមចំពោះកុមារតូចៗ ៕

Most Popular

To Top