សុខភាព និង ផ្លូវភេទ

គួរធ្វើម៉េចខ្លះ ទើបអាចឲ្យខ្លួនឯងទទួលបាន អារម្មណ៍សប្បាយរីករាយ?

បើទោះបីកត្តាមួយចំនួន ផ្ដល់ឥទ្ធិពលដល់សុភមង្គល អាចនៅក្រៅការគ្រប់គ្រងរបស់យើងក៏ដោយ ប៉ុន្តែមិនមែនមានន័យថា យើងមិនអាចសាកល្បងជាមួយពួកវា ដើម្បីអាចជម្រុញខ្លួនឯង មានអារម្មណ៍សប្បាយរីករាយនោះទេ។

ភាពរីករាយ បានដើរតួនាទីយ៉ាងសំខាន់ ដែលវាគឺជាផ្នែកមួយនៃជីវិត មិនអាចខ្វះបាន សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ហេតុដូចនេះ គួរធ្វើដូចម្ដេចខ្លះ ទើបអាចជួយឲ្យអារម្មណ៍សប្បាយរីករាយ?

-ព្យាយាមញញឹមឲ្យបានច្រើន និងស្ដាប់បទចម្រៀងណា ដែលខ្លួនឯងពេញចិត្ត
-ព្យាយាមគិតលើភាពវិជ្ជមានឲ្យបានច្រើន ជាជាងការដាក់សម្ពាធលើខ្លួនឯង ដោយគិតថា ធ្វើនេះធ្វើនោះមិនកើត
-ដកដង្ហើមឲ្យវែងៗ ដោយស្រូបយកខ្យល់បរិសុទ្ធពីរបីនាទី ឬដើរទៅក្រៅ អាចជួយឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លាបាន

-បរិភោគអាហារសុខភាព ដែលសម្បូរដោយសារជាតិចិញ្ចឹម ដូចជា ផ្លែឈើ បន្លែ និងប្រូតេអ៊ីនជាដើម
-នៅមុខកញ្ចក់ក្នុងបន្ទាប់ទឹក ត្រូវគិតអ្វីដែលល្អៗ ទោះបីពេលខ្លះវាជាការ បោកបញ្ឆោតខ្លួនឯងក៏ដោយ
-សូមកុំព្យាយាមប្រៀបធៀបខ្លួនឯង ជាមួយនឹងអ្នកដទៃ
-ស្លៀកពាក់ខោអាវ ឬតុបតែងក្នុងបន្ទាប់គេង ដោយជ្រើសរើសពណ៌ដែលជា ចំណូលចិត្តរបស់អ្នក
-អាចអាន ឬមើលរឿងជាលក្ខណ: បែបកំប្លែងសប្បាយៗ ដើម្បីជួយឲ្យអារម្មណ៍របស់អ្នករីករាយ៕

Most Popular

To Top