ក្រុមអ្នកស្រាវជ្រាវជនជាតិអាមេរិក និយាយថា សៀវភៅផែនទីមួយក្បាល ដែលបង្ហាញអំពីដំណើរឆ្លងកាត់ របស់ហ្សេននៅក្នុងសរីរាង្គទាំងមួល នៃសកម្មភាពរបស់ខួរក្បាលមនុស្ស គឺជាគ្រឹស្តដ៏សំខាន់មួយ និងពន្លឺសម្រាប់បំភ្លឺសម្រាប់ករណី នៃការកើតមានជំងឺខាងប្រសាទ។
ក្រុមអ្នកវិទ្យាសាស្រ្តនៅឯវិទ្យាស្ថាន Allen ផ្នែកវិទ្យាសាស្រ្តខួរក្បាលនៅក្នុងរដ្ឋ Seattle បានបង្កើតផែនទីនៃ ខួរក្បាលរបស់មនុស្ស ដោយបានធ្វើការពិនិត្យហ្សែន នៅក្នុងផ្នែកជាក់លាក់នៃខួរក្បាល របស់សាកសព ប្រហែល ៩០០ ផ្នែក។
ទន្ទឹមនឹងនេះដែរ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា សៀវភៅផែនទីនេះនឹងផ្តល់មកនូវ គោលគំនិតមួយដើម្បីធ្វើការប្រៀបធៀប អំពីសកម្មភាពរបស់ហ្សែន នៃខួរក្បាលរបស់អ្នកជំងឺ ហើយវាក៏បង្ហាញឃើញអំពីកត្តា ដែលនាំឲ្យមានជំងឺផ្លូវចិត្ត ឬខាងប្រាសាទ។
សាស្រ្តាចារ្យនៅមហាវិទ្យាល័យ Edinburgh លោក Seth Grant បាននិយាយថា “ខួរក្បាលមនុស្សគឺទម្រង់ដ៏ស្មុគស្មាញមួយ ហើយវាគឺជាការប្រកូតប្រជែង ដ៏ខ្លាំងក្លាបំផុតនៅក្នុងជីវសាស្រ្ត សម័យទំនើបនេះ។ ដូច្នេះហើយយើងត្រូវដឹងឲ្យច្បាស់អំពីរបៀប និងរចនាសម្ព៍ន្ធរបស់វា។
វិទ្យាស្ថាន Allenបាននិយាយថា សៀវភៅផែនទី ត្រូវបានដាក់ជារូបភាពខួរក្បាលបែប3D ។ ពិសេសជាងនេះទៅទៀត វាមានភាពងាយស្រួល សម្រាប់ក្រុមអ្នកស្រាវជ្រាវ ទាំងអស់ប្រើប្រាស់តាមរយៈ online។