អ្នកវិទ្យាសាស្រ្តជាច្រើនរូប បានធ្វើការសិក្សាស្រាវជ្រាវអំពី មូលហេតុដែលធ្វើឲ្យអ្នកមានអារម្មណ៏ល្អ។ ជាដំបូងវាត្រូវបានគេបង្ហាញ ឲ្យឃើញថា ការទទួលទានសុរាបញ្ចេញនូវ សារធាតុគីមីម្យ៉ាងនៅក្នុងកន្លែងមួយ នៃខួរក្បាលរបស់មនុស្ស ដែលអាចធ្វើឲ្យពួកគេមានអារម្មណ៏ល្អ។
ដំនើរការយ៉ាងមមាញឹក នៃសារធាតុគីមីផ្សេងៗដែលមាននៅក្នុងសុរា បានធ្វើការសាយភាយ នៅក្នុងខួរក្បាលបន្ទាប់ពីការ ទទួលទាននោះបានបង្កើន នូវអារម្មណ៏សប្បាយ រីករាយនឹងធូរស្បើយ។ ការស្រាវជ្រាវកាលពីលើកមុន អ្នកស្រាវជ្រាវមួយក្រុមបាន មានការពិសោធន៏ទៅលើសត្វ ដែលពួកគេត្រូវបានមានអារម្មណ៏ សប្បាយបន្ទាប់ពីពួកវាត្រូវបាន គេឲ្យទទួលទានសុរា។ ក៏ប៉ុន្តែការសិក្សាស្រាវជ្រាវថ្មី បានប្រើប្រាស់បច្ចេកវិទ្យាស្កេនខួរក្បាល របស់អ្នកទទួលទានសុរា ដែលវាបានបង្ហាញនូវកន្លែងដែលមាន ផលប៉ះទង្គិចធំជាងគេបំផុត។
ការសិក្សាដែលមកពីមណ្ឌលសុខភាព Ernest Gallo Clinic និងមជ្ឈមណ្ឌលស្រាវជ្រាវនៅឯ មហាវិទ្យាល័យនៃរដ្ឋកាលីហ្វរញ៉ា បានធ្វើការសង្កេតជាលើដំបូងថា ចលនាអេនដូហ្វីនបានធ្វើការ សាយភាយនៅក្នុងតំបន់២នៃខួរក្បាល គឺ តំបន់ទទួលអារម្មណ៏នៃខួរក្បាល និង ផ្នែកខាងមុខនៃស្រោមខួរ ដែលនេះជាហេតុធ្វើឲ្យអ្នកដែលទទួលទាន សុរាមានអារម្មណ៍ស្រស់ស្រាយ។
អ្នកដឹងនាំស្រាវជ្រាវ លោក Jennifer Mitchell ដែលជាជំនួយការសាស្រ្តាចារ្យ ខាងផ្នែកប្រសាទសាស្រ្ត បាននិយាយថា : ‘នេះគឺជាអ្វីដែល ពួកយើងបានស្រាវជ្រាវអស់ រយៈពេលប្រហែលជាជាង ៣០ឆ្នាំ ដែលបានមានការពិសោធន៏ទៅលើសត្វ ក៏ប៉ុន្តែមិនមានលទ្ធផលអ្វី ដែលជាក់លាក់សោះ រហូតមកដល់បច្ចុប្បន្ន។
ជាមួយគ្នានេះដែរអ្នកស្រាវជ្រាវមួយចំនួន បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដែលមានឈ្មោះថា PET ដើម្បីតាមដានឥទ្ធពលភ្លាមៗ នៃសារជាតិសុរានៅក្នុងខួរក្បាល របស់អ្នកប្រមឹកចំនូន១៣នាក់ និងអ្នកទទួលទានស្រាធម្មតាចំនួន ១២នាក់។
ការទទួលទានសុរានាំឲ្យមាន ការសាយភាយនៃចលនាអេនដូហ្វីន នៅគ្រប់ផ្នែកនៃខួរក្បាល។ ចលនាអេនដូហ្វីនសាយភាយ នៅក្នុងខួរក្បាលច្រើនប៉ុណ្ណា អ្នកទទួលទានសុរាមានអារម្មន៍ធូរ ស្បើយខ្លាំងប៉ុណ្ណឹងដែរ។
លទ្ធផលនេះបានអនុញ្ញាតឲ្យ អ្នកស្រាវជ្រាវធ្វើការកត់សំគាល់ទុក នូវអ្វីដែលបានកើតឡើងនៅក្នុងខួរក្បាល ដែលលទ្ធផលនេះត្រូវបានបង្ហាញឲ្យ ឃើញដោយមាស៊ីនស្កេន PET។