សុខភាព និង ផ្លូវភេទ

អាថ៌កំបាំង អាយុ១០០ឆ្នាំ

-ទទួលទានមរតកហ្សែនល្អៈ ប្រសិនបើគ្រួសាររបស់ អ្នកសុទ្ធតែជាអ្នកមានអាយុវែង ហើយមិនមានជំងឺតំណពូជទេនោះ ឪកាសសម្រាប់អ្នកកាន់តែ ច្រើនកាលនោះ។

-សង្ឈឹមថាម្តាយរបស់អ្នកកាលពីពពោះ គាត់ នឹងទារកមានសុខភាពល្អ ហើយពេលឆ្លងទន្លេក៏ប្រព្រឹត្តិទៅបានល្អដែរ។ មួយវិញទៀត គាត់មិនជក់បារី មិនញុំាស្រា មិនប្រើគ្រឿងស្រវឹង គ្រឿងញៀន ទទួលទានអាហារបានគ្រប់គ្រាន់ គ្មានមេរោគឆ្លង និងគ្មានការប៉ះទង្គិចពេលឆ្លងទន្លេ។ លក្ខខណ្ឌទាំងអស់នេះសុទ្ធតែមាន ផលប៉ះពាល់ដល់អនាគតរបស់អ្នក។

-អ្នកជាស្រ្តីព្រោះថា តាមស្ថិតិស្រ្តីមានអាយុវែងជាងបុរស។

-ឪពុកម្តាយរបស់អ្នកចិញ្ចឹម អ្នកបានត្រឹមត្រូវតាំងពីអ្នកកើតមក ដោយបានផ្តល់ឲ្យអ្នកនូវអាហារ ដែលប្រកបដោយតុល្យភាព នឹងសម្បូរប្រូតេអ៊ីន និងវីតាមីន។

-អ្នកត្រូវចាំថា អ្នកមិនមែនជាក្មេងរពិស ពីព្រោះ គ្រោះថ្នាក់គឺជាមូលហេតុដ៏សាមញ្ញ ជាងគេបំផុតនៃ មរណភាពរបស់កូនក្មេង។ ចំណែកឯក្មេងដែលមិនរពិស ហើយអានច្រើន មិនគ្រាន់តែអាចចៀសផុតពី គ្រោះថ្នាក់នៅក្នុងផ្ទះនោះទេ ប៉ុន្តែពួកគេថែមទាំងមានការចេះដឹង យ៉ាងច្រើនអំពីវិធីដើម្បីរស់នៅ ឲ្យបានអាយុ១០០ឆ្នាំ។

-អ្នកមិនត្រូវជក់បារីនោះទេ ព្រោះថា អ្នកជក់បារីមានអត្រានៃការស្លាប់ខ្ពស់ ដោយពួកគេមានអត្រានៃ ការស្លាប់នៅអាយុក្មេង ជាងអ្នកដែលមិនជក់បារី។

-កុំប្រើគ្រឿងញៀន គ្រឿងស្រវឹង ព្រោះថាជាតិពុលរបស់វានឹង ធ្វើឲ្យមានផលប៉ះពាល់ដល់គ្រប់ផ្នែក នៃរាងកាយរបស់អ្នកដែលវានឹង ធ្វើឲ្យជីវិតសុខភាពខួរក្បាល របស់អ្នកមានការថយចុះ ព្រមទាំងចំនាញអស់ ថវិកាច្រើនទៀតផង។

-អ្នកគួរតែទទួលទានសុរា ក្នុងកំរិតបន្តិចបន្តួចបានហើយ ជាពិសេសស្រាក្រហម ដែលផលប្រយោជន៏របស់វាអាច បង្ការគ្រោះថ្នាក់នៃការកើតជំងឺ សសៃឈាមត្បៀតនឹងជំងឺបេះដូង។
ប៉ុន្តែអ្នកមិនគួរទទួលវា ក្នុងបរិវេណច្រើននោះទេ ពីព្រោះវាអាចធ្វើឲ្យអ្នកប្រឈមមុខនឹង ការមានអាយុកាន់តែខ្លី ដោយសារតែការចុះខ្សោយនៃថ្លើម តម្រងនោម ខូរក្បាល និងសរីរាង្គផ្សេងៗទៀតដោយបូកផ្សំ នឹងការកើតមានជំងឺដំបៅក្រពះ ធ្លាក់ឈាម កង្វះវីតាមីន និងជំងឺមហារីក។

-អ្នកគួរទទួលទានថ្នាំអេស្ពីរីន មួយគ្រាប់ក្នុងមួយថ្ងៃ ក៏ប៉ុន្តែប្រសិនបើអ្នកមានជំងឺមហារីក អ្នកមិនអាចទទួលទានបានឡើយ។ ការទទួលទានថ្នាំអេស្ពីរីន នឹងធ្វើឲ្យឈាមរាវ ដែលវាអាចការពារជំងឺស្ទះ ឬដាច់សសៃឈាមខួរក្បាល។

-កំណត់ការទទួលទានអាហារណា ដែលមានប្រយោជន៏ ដូចជាអាហារសម្បូរជាតិសសៃ អាហាដែលមានជាតិខ្លាញ់តិច ដើម្បីចៀសវាងភាពធាត់ ជំងឺបេះដូង និងមហារីកពោះវៀនធំជាដើម។

-អ្នកត្រូវហាត់ប្រាណ ព្រោះវាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការចៀសវាងការឡើងទម្ងន់ លើសឈាម និងការកើតមានបញ្ហារឹងក្រិន របស់សសៃឈាមអាទែរ។

-អ្នកគួរតែឧស្សាហ៏ទៅជួបគ្រូពេទ្យ ដើម្បីតាមដានសុខភាពរបស់អ្នក ជាពិសេសនៅពេលដែលអ្នកមានជំងឺ ព្រោះការពន្យាពេលក្នុងការព្យាបាល នឹងរឹតតែធ្វើឲ្យឪកាសព្យាបាល ជំងឺជាកាន់តែថយចុះ។

-ប្រើប្រាស់ថ្នាំឲ្យបានត្រឹមត្រូវ ពីព្រោះបញ្ហាសាមញ្ញបំផុត គឺអ្នកជំងឺមិនបានប្រើប្រាស់ថ្នាំ ឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា របស់គ្រូពេទ្យ ដោយក្រោយមកមានការភ្ញាក់ផ្អើល នៅពេលមិនបានធូរស្បើយ ពីជំងឺដូចជាការសង្ឃឹមទុក ។

-កត្តាបន្ទាប់បន្សំរបស់វិធីនេះគឺ អ្នកគួរ
ឲ្យគ្រូពេទ្យពិនិត្យដើម្បីរកមើលជំងឺ ដូចជាលើសឈាម ទឹកនោមផ្អែម ព្រោះថាជំងឺប្រភេទនេះភាគច្រើន វាអាចបំផ្លាញរាងកាយយើងបន្តិចម្តងៗ ហើយស្ថិតនៅក្នុងរយៈពេលយូរ ទើបវាស្តែងចេញជារោគសញ្ញា។

Most Popular

To Top