ទោះជាអ្នកចូលចិត្ត ក្តៅ ត្រជាក់ ខ្មៅ ឬ ដាក់ជាមួយស្ករយ៉ាងណាក៏ដោយ ក៏កាហ្វេផ្តល់អត្ថប្រយោជន៏ជាច្រើន សំរាប់សុខភាពរបស់អ្នកដែរ។ ការទទួលទានការហ្វេមិនត្រឹមតែ ធ្វើឲ្យអ្នកមានអារម្មណ៍ ស្រស់ស្រាយប៉ុណ្ណោះទេ គឺវាថែមទាំងជួយកាត់បន្ថយគ្រោះថ្នាក់ នៃការកើតជំងឺមហារីកស្បែក បានមួយកំរិតទៀតផង។ ដូច្នេះអត្ថបទមួយនេះនឹងបង្ហាញ អ្នកអំពីអត្ថប្រយោជន៍ ដ៏ភ្ញាក់ផ្អើលអំពីការហ្វេ។
១.វាអាចជួយការពារពីការ មានអារម្មណ៏ស្មុគស្មាញ
អ្នកនឹងមានអារម្មណ៏ថា ស្រស់ស្រាយបន្ទាប់ពីបានអ្នកក្រេប រស់ជាតិកាហ្វេនាពេលព្រឹកជាលើកដំបូង។ ការសិក្សាមកពីសាលាហាវ៉ាដនៃ សុខភាពសារធារណៈរបស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយ កាលពីខែមុននៅក្នុង ទីទុកឯកសារខាងវិជ្ជាពេទ្យក្នុងប្រទេស បានរកឃើញថា ស្រ្តីដែលបានទទួលទានកាហ្វេ ដែលពោពេញទៅដោយជាតិកាហ្វេអ៊ីន ជាប្រចាំអាចមានគ្រោះថ្នាក់ នៃការកើតមានអារម្មណ៏ស្មុគស្មាញតិចជាង អ្នកដែលមិនដែលទទួលទានសោះ ២០ភាគរយ។ ការសិក្សាដែលបានយោងទៅតាម ការពិសោធទៅលើស្រ្តីមួយក្រុម ក្នុងរយៈពេល១០ឆ្នាំ បានរកឃើញថា អ្នកទទួលទានកាហ្វេច្រើនប៉ុណ្ណា អត្រាគ្រោះថ្នាក់នៃការកើតមាន អារម្មណ៏ស្មុគស្មាញតិចប៉ុនហ្នឹង។
២. វាអាចមានប្រសិទ្ធភាព ក្នុងការសម្រកទម្ងន់
ការទទួលទាន អេស្ព្រេសូ និង កាពូស៊ីនូ បន្ទាប់ពីអាហាររួច មានអារម្មណ៏ស្រស់ស្រាយ ប្រសើរជាងការសម្រាកទៅទៀត។” អ្នកស្រាវជ្រាវខាងវិជ្ជាពេទ្យលោក Chris Kilham បាននិយាយថា នៅពេលដែលអ្នកទទួលទានកាហ្វេ បន្ទាប់ពីទទួលទានអាហាររួច វាអាចធ្វើឲ្យរាងកាយកម្រនឹងឃ្លាន ដែលនេះជាហេតុជួយឲ្យអ្នកអាចរក្សាទម្ងន់ ឬសម្រកទម្ងន់បាន។ ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវមួយចំនួនទៀត ក៏បានលើកឡើងដែលថា “សារជាតិកាហ្វេអ៊ីន អាចកាត់បន្ថយកម្រិតនៃ ការបញ្ចេញកាកសំនល់របស់ក្រពះ ដែលជាហេតុធ្វើអ្នកមាន អារម្មណ៏ឆ្អែតបានយូរ ។
៣. វាជួយបង្កើនសមត្ថភាព របស់បុរសក្នុងការបង្កកំនើត “ការសិក្សាជាច្រើនបានបង្ហាញថា កាហ្វេអ៊ីនមានផលប៉ះពាល់ វិជ្ជមានទៅលើស្ពែមាតូសូអីត ដែលអាចបង្កើតឪកាស ក្នុងការបង្កកំនើត។” ជាក់ស្តែង ការសិក្សាដែលបានប្រព្រឹត្ត ឡើងនៅមហាវិទ្យាល័យ សៅ ប៉ូឡូនៃប្រទេសប្រេស៊ីល បានរកឃើញថា ស្ពែមាតូសូអ៊ីតត្រូវបានបង្កើន សមត្ថភាពសំរាប់អ្នកដែល ទទួលទានកាហ្វេជាប្រចាំ។ មួយវិញទៀតអ្នកដែលទទួលទានកាហ្វេ មានឪកាសក្នុងការមានកូនច្រើនជាង អ្នកដែលមិនដែលទទួលទានកាហ្វេសោះ។
៤. វាអាចជាកន្លែងបង្កមេរោគប្រនជាងគេៈ
នៅពេលដែលអ្នកគិតទៅដល់ កន្លែងដែលមានមេរោគច្រើនជាងគេបំផុត នៅក្នុងផ្ទះរបស់អ្នក អ្នកប្រហែលជាស្រមៃទៅដល់ផ្ទះបាយ កន្លែងលាងចាន ឬក៏កន្លែងចាក់សម្រាម។ ក៏ប៉ុន្តែកន្លែងដាក់កាហ្វេរបស់អ្នក ក៏ជាកន្លែងដែលមានមេរោគខ្លាំងជាងគេដែរ។ ការសិក្សាដែលបានធ្វើឡើងដោយ អង្គការសុខភាពមិនយកប្រាក់ចំនេញ NSF International បានរកឃើញថា កន្លែងដាក់កាហ្វេគែជាកន្លែងដែល ពោរពេញទៅដោយជាតិមេតាបែ និងមានក្លិនផ្អួរ ដែលហេតុនាំឲ្យទីនោះមានការបង្កឡើង នៃប្រភេទមេរោគផ្សេងៗ ច្រើនជាងគេ។
៥. វាអាចកាត់បន្ថយគ្រោះថ្នាក់ ពីការកើតជំងឺមហារីកស្បែកៈ
ការត្រូវស្ថិននៅក្រោម កម្តៅព្រះអាទិត្យជាប្រចាំ អាចធ្វើឲ្យអ្នកមានការប្រឈមមុខខ្ពស់ ក្នុងការកើតមានជំងឺមហារីកស្បែក។ យោងទៅតាមការសិក្សាកាលពី ពេលថ្មីនេះបានឲ្យដឹងថា ការទទួលទានកាហ្វេ អាចធ្វើឲ្យស្រ្តីកាត់បន្ថយគ្រោះថ្នាក់ ពីការកើតជំងឺមហារីកបាន ២០ភាគរយ និងបុរសអាចកាត់បាន៩ភាគរយ។
៦. វាមិនមែនធ្វើឲ្យអ្នកញៀននោះទេ
ក្នុងខណៈពេលដែល មនុស្សជាច្រើអះអាងថា ពួកគេមិនអាចធ្វើអ្វីកើតឡើយ ប្រសិនបើគេមិនបានទទួលទាន កាហ្វេក្នុងមួយថ្ងៃ។ ផ្ទុយទៅវិញ អ្នកជំនាញខាងផ្នែកសុខភាព បានពន្យល់ណែនាំថា សារជាតិកាហ្វេអ៊ីនមិនអាចធ្វើឲ្យញៀននោះទេ។ “សារជាតិកាហ្វេអ៊ីន គឺជាប្រភេតថ្នាំសំរាប់ដាស់ អារម្មណ៏កំរិតស្រាលប៉ុណ្ណោះ ហើយពួកយើងមិនអាចធ្វើការ ប្រៀបធៀបកាហ្វេជាមួយនឹងពពួក ថ្នាំញៀនប្រភេទផ្សេងៗបានឡើយ។” ទោះបីជាយ៉ាងណាក្តី អ្នកដែលទទួលទានកាហ្វេខ្លាំង ប្រហែលជាមានបទពិសោធន៏មួយចំនូនដូចជា ការអស់កម្លាំង និងមានការឆាប់ខឹង ប្រសិនជាគេការបន្ថយការទទួលទានកាហ្វេ ជាប្រចាំថ្ងៃរបស់គេ។ មួយវិញទៀតអ្នកដែលទទូលទានកាហ្វេ ប្រហែលជា ៦កែងក្នុងថ្ងៃ អាចធ្វើឲ្យពួកគេកើតមាននូវបញ្ហាខាងលើ ក៏ប៉ុន្តែជាធម្មតា បញ្ហាទាំងនោះអាចដោះស្រាយបាន។