អង់គ្លេស ៖ អ្នកស្រាវជ្រាវបានអំពាវនាវ ឲ្យមានការណែនាំខ្លាំង ជាងមុន ដើម្បីព្រមានមនុស្សវ័យជំទង់ អំពីគ្រោះថ្នាក់សុខភាព បង្កឡើងដោយការផឹកស្រា ហើយបាននិយាយថា គួរតែមានការណែនាំ អំពីគ្រឿងស្រវឹង តម្រូវទៅ តាមអាយុរបស់មនុស្ស និងទីកន្លែង ដែលពួកគេរស់នៅលើ ពិភពលោក យោងតាមការចេញ ផ្សាយពីគេហទំព័រស្គាយញ៉ូវ ។
បរិមាណជាតិអាល់កុល អាចបង្កគ្រោះថ្នាក់ ដល់សុខភាព ចំពោះមនុស្ស ដែលមានអាយុក្រោម ៤០ ឆ្នាំ អាចទាបជាង ការគិតដំបូង ។ ការសិក្សាថ្មីមួយបានបង្ហាញថា ដែនកំណត់ប្រចាំថ្ងៃ មានសុវត្ថិភាព សម្រាប់បុរសវ័យក្មេង គឺត្រឹមតែមួយកែវតូច ៣៨មីលីលីត្រ នៃស្រាបៀរក្នុងមួយថ្ងៃ។ ស្ត្រីមានអាយុចាប់ពី ៣៩ ឆ្នាំឡើង ទៅអាចទទួលទាន បានតិចតួច ស្រា២ស្លាបព្រា ឬ ១០០មីលីលីត្រ ឬស្រាបៀរ ។
ការស្រាវជ្រាវនេះ គឺមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង ជាមួយនឹងការណែនាំពី NHS ដោយណែនាំជនជាតិ អង់គ្លេស ជៀសវាងការផឹកច្រើន ជាង ១៤ កែវក្នុងមួយសប្តាហ៍ ។ នោះស្មើនឹងស្រាបៀរ កម្លាំងមធ្យមចំនួន៦ ឬ ១០ កែវតូច នៃស្រាមានកម្លាំងទាប ។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នក ដែលមានអាយុលើសពី ៤០ ឆ្នាំ ភេសជ្ជៈមួយ ឬ២ពិតជាអាចជួយ ការពារពីជំងឺបេះដូង ជំងឺដាច់សរសៃ ឈាមខួរក្បាល និងជំងឺទឹកនោមផ្អែម ។ ហើយសម្រាប់អាយុលើសពី ៦៥ ឆ្នាំ ហានិភ័យនៃការបាត់បង់ សុខភាពពីការទទួល ទានគ្រឿងស្រវឹង ត្រូវបានឈានដល់ត្រឹមតែភេសជ្ជៈស្តង់ដារទី៤ ប៉ុណ្ណោះ ៕ដោយ៖លី ភីលីព