អាការឈឺក្បាលកើតចេញពីបញ្ហាច្រើនយ៉ាងណាស់ ហើយខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលបង្កឲ្យយើងកើតមានអាការឈឺក្បាលដែលយើងពុំបាននឹកនាដល់។
ការទំពារស្ករកៅស៊ូៈ ការកម្រើកធ្វើចលនាថ្គាមដើម្បីទំពារស្ករកៅស៊ូគ្រប់ពេលវេលានោះ អាចធ្វើឲ្យសាច់ដុំជុំវិញថ្គាមមានការចុករួយស្រពន់ បង្កឲ្យកើតមានអាការឈឺក្បាល ទាំងផ្នែកមុខ និងផ្នែកខាងក្រោយ។
ការ៉េមៈ បង្កឲ្យកើតមានការត្រជាក់ខ្លាំងនៅក្នុងក្រអូមមាត់បណ្តាលឲ្យសរសៃប្រសាទ ចំនួន២ និងជាលិកានៅបរិវេណនោះបញ្ជូនសញ្ញាឈឺចាប់ទៅកាន់ខួរក្បាល។
អំបិលៈ ការបរិភោគប្រៃខ្លាំង អាចបង្កឲ្យកើតមានអាការឈឺក្បាលមួយចំហៀងឬ ប្រកាំង (Migraine)។ អាការនេះច្រើនកើតឡើងក្រោយពេលយើងបរិភោគប្រៃខ្លាំងមិនបានប៉ុន្មានម៉ោងផង។
កាបូនម៉ូណុកស៊ីដ (Cabon Monoxide) : អ្នកជ្រាបឬទេថា ការគេងទទូរ ឬ គ្រលំភួយ បង្កឲ្យកើតមានឧស្ម័នកាបូនមូណុកស៊ីដ ដែលជាអ្នករំខានដល់ការធ្វើការរបស់អុកស៊ីហ្សែន ដែលជាបុព្វហេតុនៃអាការឈឺក្បាលផងដែរ។
កម្តៅថ្ងៃៈ ការស្ថិតនៅក្រោមកម្តៅថ្ងៃក្នុងរយៈពេលយូរធ្វើឲ្យរាងកាយរបស់យើងត្រូវបាត់បង់ជាតិទឹក ហើយជាតិទឹកនៅក្នុងខួរក្បាលព្រមទាំងខួរឆ្អឹងខ្នងក៏ត្រូវស្រកចុះដែរ ដែលធ្វើឲ្រសរសៃប្រសាទ បណ្តាលឲ្យកើតមានអាការឈឺក្បាលឡើង។
ហាត់ប្រាណហួសកំរិតៈ ការហាត់ប្រាណ ឬ លេងកីឡាខ្លាំងហួសហេតុពេក បង្កលក្ខណៈឲ្យសរសៃឈាមតូចៗពុំអាចពង្រីកខ្លួនបានទាន់ពេលវេលាក្នុងការទទួលយកបរិមាណឈាមដែលធ្វើចររាចរយ៉ាងខ្លាំងហើយធ្វើឲ្យសម្ពាធឈាមកើនឡើងខ្ពស់នៅក្នុងសរសៃឈាមក្រហម បង្ខំឲ្យភ្នាសសរសៃឈាមក្រហមប្រឹងពង្រីកខ្លួនដែលបណ្តាលឲ្យកើតមានអាការឈឺក្បាលកើតឡើង។
ស្បែកជើងកែងចោទៈ ការពាក់ស្បែកជើងកែងចោទ បង្កឲ្យកើតមានអាការតឹងតែងនៅត្រង់សាច់ដុំត្រយ៉ូងចេក ហើយសាយភាយទៅដល់កញ្ចឹងក នឹងក្បាល រួចអាចធ្វើឲ្យអ្នកឈឺក្បាល។
ការដឹងពីមូលហេតុដែលជំរុញឲ្យកើតមានអាការឈឺក្បាល អាចជួយឲ្យយើងកែខៃបញ្ហាបានខ្លះ តែបើការឈឺក្បាលនោះនៅតែបន្តកើតមកក្នុងរយៈពេលយូរ យើងចាំបាច់ត្រូវតែទៅពិគ្រោះជាមួយគ្រូពេទ្យ។
ប្រែសម្រួលដោយ៖ ហង្ស សុបញ្ញា