សុខភាព និង ផ្លូវភេទ

ការសិក្សស្រាវជ្រា វអំពីវិធីសាស្រ្ត ព្យាបាលជម្ងឺ ដោយអាហារ

AFP

អាការជម្ងឺមួយចំនួនរបស់អ្នក អាចកែ ខៃបានដោយអាហារ មួយចំនួនធ្វើឲ្យអាការ មានភាពធូរស្បើយ ដោយមិនចាំបាច់ពឹង ពាក់លើថ្នាំ ពេទ្យទាំងស្រុងពេកទេ។

1) អាការអស់កម្លាំង ៖ ភាគច្រើនបណ្តាលមកពីខ្វះជាតិដែក ជាពិសេសស្ត្រី ទើបនឹងផុតរយៈពេលមានរដូវថ្មីៗ។ អាហារដែលអាចជួយអ្នកបានគឺ បាយអង្ករសំរូប នំបុ័ងអូវីត ផាស្តា សណ្តែក បន្លែពណ៌បៃតង ក្រូចឪឡឹក ស្ត្រប៊ឺរី ទទួលទានបានក្នុងបរិមាណច្រើន កាន់តែល្អព្រោះ អាហារទាំងនេះពុំធ្វើឲ្យធាត់នោះទេ។

2) ស្នាមជ្រីវជ្រួញ ឬ ស្នាមអុជខ្មៅ៖ ទោះមិនបានចេញទៅហាលថ្ងៃ ប៉ុន្តែការដែលអ្នកអង្គុយមុខកុំព្យូទ័ររាល់ថ្ងៃ ក៏គេចមិនផុតពីស្នាមជ្រាវ ជ្រួញក្រោមភ្នែក និងស្នាមអុជខ្មៅដែរ ព្រោះកាំរស្មីកុំព្យូទ័រក៏មានឥទ្ធិពលបំផ្លាញ ស្បែកមិនចាញ់កាំរស្មីយូវី ពីព្រះអាទិត្យប៉ុន្មានដែរ។

អាហារដែលអ្នកត្រូវទទួលទានឲ្យបានច្រើន គឺអាហារមានសារធាតុប្រឆាំង នឹងរ៉ាឌីកាល់សេរីដូចជា បន្លែ និងផ្លែឈើពណ៌ស្រស់ ត្រីធូណា និងទទួលទាន ទឹកឲ្យបានច្រើន ដើម្បីជម្រះសារធាតុពុលចេញពីរាងកាយ នឹងជួយឲ្យស្បែកក្មេងជាងវ័យ។

3) ទល់លាមក៖ ការទល់លាមកនឹងធ្វើឲ្យសារធាតុពុកល ត្រូវកកផ្តុំនៅក្នុងពោះវៀន ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធផ្សេងៗក្នុងរាងកាយ។

ប៉ុន្តែអាការនេះមិនពិបា កកែនោះទេ គ្រាន់តែទទួលទានទឹក១កែវធំ លើសពី២លីត្រក្នុងមួយថ្ងៃ និងទទួលទានអាហារ ដែលមានកាកសរសៃខ្ពស់ ដូចជាផ្លែគីវី ក្រូច ខាត់ណា ផ្លែព្រូន គ្រាប់ជីក៏នឹងធ្វើឲ្យងាយស្រួលបន្ទោរបង់។

4) ជម្ងឺប្រកាំង៖ ជម្ងឺប្រកាំង(ឈឺមួយចំហៀងក្បាល) បណ្តាលមកពីសរសៃឈាមរួញឬពង្រីករហ័សពេក ប៉ុន្តែបើអ្នកឧស្សាហ៍បំប៉នសរសៃឈាមឲ្យរឹងមាំ ដោយត្រីប្លាធូឬត្រីសមុទ្រដែលមានជាំតិអូមេហ្គា ៣ ច្រើនអាការឈឺក្បាល ប្រកាំងនឹងមិនកើតឡើងឡើយ។

ទន្ទឹមនឹងនោះត្រូវបន្ថយអាហារដែលជំរុញជម្ងឺប្រកាំងដូចជា ថ្លើមមាន់ ប័រ គ្រឿងស្រវឹង ទឹកដោះគោ សូកូឡា ចេកអំបូង ប៊ីចេង ក្រូច ក្រូចឆ្មា តែ និងកាហ្វេ ទោះបីទាំងនោះជា របស់ដែលអ្នកចូលចិត្តបំផុតក្តី។

5) ការប្រែប្រួលរាងកាយមុនរដូវ៖ ទោះបីអាការផ្លូវកាយ ដូចជា ហើមតាមខ្លួន ហើមពោះ កើតមុន ឃ្លានអាហាររសជាតិខ្លាំង ឬអាការឆាប់ខឹងឆេវឆាវក្តីទាំងអស់នេះ អាចកែខៃបានដោយទទួលទានសាច់មាន់ សាច់ជ្រូក សាច់គោ ទឹកដោះគោ ថ្លើម អាហារសមុទ្រ គ្រំ បាយអង្ករសម្រូប បន្លែពណ៌បៃតង ផ្លែប៉ោម ម្នាស់ ព្រោះអាហារទាំងនេះសម្បូរទៅដោយសារធាតុសង្ក័សី ដែលនឹងជួយសំរួលតុល្យភាពរបស់រាងកាយ និងចិត្តគំនិត។

ប៉ុន្តែកុំភ្លេចផ្តល់អាហារបង្កើនសម្រស់ដល់ស្បែកក្នុងពេលមានរដូវ ដោយអាហារមានវីតាមីន A ដូចជា ប្រូខូលីន ការ៉ុត ស្វាយទុំ ល្ហុងទុំ ព្រោះពេលនេះរាងកាយស្បែករបស់អ្នកមើលទៅស្ងួតទ្រុឌទ្រោមខ្លាំង។

6) គេងមិនលក់៖ ដំបូងអ្នកត្រូវផ្អាកទទួលទានអាហារដែលធ្វើឲ្យអ្នកគេងមិនលក់ ដូចជាកាហ្វេ តែ ទឹកក្រូចមានហ្កាស និងសូកូឡាក្តៅ ដែលពោរពេញទៅដយជាតិកាហ្វេអ៊ីន។ គួរទទួលទានទឹកដោះគោក្តៅឧណ្ហៗ ចេក ឬដំឡូងបារាំងស្ងោរ បន្ទាប់ពីអាហារពេលល្ងាចនឹងជួយឲ្យអ្នកគេង លង់លក់ក្នុងដំណេកជាមិនខាន។

ប្រែសម្រួលដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top