១ផឹកទឹកស្អាតឲ្យបានច្រើនៈ យ៉ាងហោចណាស់ ១ថ្ងៃ ២លីត្រ ឡើងទៅ។
២អាហារដែលទទួលទានៈ គួរតែជាពួកសម្ល បន្លែផ្សេងៗដែលសំបូរទៅដោយជាតិវីតាមីន និងខនិជ។ ដោយសារតែអាហារប្រភេទនេះ ជាអាហារដែលផ្តល់ ថាមពលរាងកាយតិច ដែលមិនបង្កឲ្យកើតការ សន្សំរបស់កសិកាខ្លាញ់។ វីតាមីន និងខនិជ ជាសារធាតុជួយឲ្យរាងកាយដុតបំផ្លាញសារធាតុខ្លាញ់ស្រួលឡើងទៀតផង។ ជាងនេះទៅទៀត ជាតិសរសៃ កាកអាហារក្នុងបន្លែ នឹងជួយឲ្យរហ័សឆ្អែត និងបឺតស្រូបយកជាតិខ្លាញ់លើស ហើយបញ្ចេញចូលទៅ ជាមួយកាកសំណល់អាហារ។
៣ទទួលទានអាហារពីធញ្ញជាតិៈ មិនថាអង្ករសំរូប ពោត សណ្តែក ល្ង មើមត្រាវ មើមដំឡូងមី ដែលស្ថិតនៅក្នុង ក្រុមកាបូហៃដ្រេត តែជាកាបូហៃដ្រេតសុំាញុំាំ ដែលរាងកាយត្រូវការពេលវេលាក្នុងការរំលាយ និងស្រូបយកសារធាតុនេះ។ ដូច្នេះទើបវាធ្វើឲ្យឆ្អែតយូរ ហើយផ្តល់ថាមពលយូរជាងការទទួលទានអង្ករ ឬម្សៅដែលកិនសស្អាត។ ជាងនេះទៅទៀតនោះ ធញ្ញជាតិជាច្រើនប្រភេទ មានជាតិ ប្រូតេអ៊ីន វីតាមិន ខនិជ និងជាតិកាកសរសៃអាហារ ដែលចាំបាច់ ចំពោះរាងកាយស្ទើរ តែគ្រប់សព្វទៀតផង។
៤ទទួលទានផ្លែឈើស្រស់ផ្សេងៗ ឲ្យបានច្រើន លើកលែងតែធុរេន ហើយជំនួសដោយនំផ្អែមឬ នំពារផ្សេងៗ។
ធ្វើបានយ៉ាងនេះ ធានាថារាងរៅរបស់អ្នក នឹងស្រស់ស្អាតសមសួនដូចចិត្តប៉ងប្រាថ្នា ដោយមិនចាំបាច់ ពឹងពាក់ថ្នាំបញ្ចុះទម្ងន់នានា ។
ដោយ៖ ហង្ស សុបញ្ញា
