សុខភាព និង ផ្លូវភេទ

អ្នកមានជម្ងឺហើមជើង ត្រូវធ្វើដូចម្តេច ដើម្បីដោយស្រាយបញ្ហានេះបាន?

អ្នកមានជម្ងឺហើមជើងនៅពេលព្រឹក អ្នកនឹងទទួលអារម្មណ៍ថា ជើងមានសភាពធ្ងន់ និង ស្ពឹកស្រពន់ ហើយជួនកាលអ្នកនឹងមានអាការហើមសរសៃលសិកា។

អ្នកត្រូវសំអាតប្រព័ន្ធលសិកាៈ

លសិកា ជាធាតុទឹកពណ៌លឿង ឬឥតពណ៌ដែលជ្រាបចេញពីឈាម មានតួនាទីសំខាន់ក្នុងការដឹកនាំគោលិកាក្រហម ប្រូតេអ៊ីន និងខ្លាញ់។ វាបំពេញចន្លោះរវាងជាលិកា និងសរសៃឈាមតូចឆ្មារ វាផ្ទេរកាកសំណល់ កោសិកា។ ដំណើររត់មិនល្អរបស់លសិកា បណ្តាលឲ្យមានដំណើរការជ្រាបទឹកនៅក្នុងជាលិកា។ ការប្រើប្រាស់រុក្ខជាតិ ឱសថអាចកាត់បន្ថយភាពជ្រាបទឹកនៃសរសៃឈាមតូចឆ្មា និងអាចបង្កើនភាពរឹងមាំដល់សរសៃឈាម។ ឱសថ រុក្ខជាតិមានអំពើប្រឆាំងភាពរលាក និងប្រឆាំងជាតិពុល ដើម្បីការពារជញ្ជាំងសរសៃឈាមតូចៗ។


អ្នកត្រូវធ្វើចលនា!

សកម្មភាពហាត់ប្រាណ (ដើរ ធាក់កង់ ហែលទឹក…) ត្រូវបានណែនាំឲ្យអនុវត្ត ព្រោះថាការរួមខ្ចឹបនៃសាច់ដុំ អាចធ្វើឲ្យចលនារត់របស់លសិកាស្រូបទឹកបានល្អ និងបញ្ជៀសជាតិពុលមិនឲ្យកើនឡើង។ ជាងនេះទៅទៀត អ្នកគួរជៀសវាង កាយវិការទាំងឡាយដែលបំផ្លាញចលនារបស់កោសិកា និងការរត់មកវិញនៃសរសៃឈាម ដូចជាឥរិយាបថឈរយូររាប់ម៉ោង សម្លៀកបំពាក់តឹងចង្អៀត ខ្សែក្រវ៉ាត់ ស្បែកជើងកែងខ្ពស់។

ដោយ៖ ហង្ស សុបញ្ញា

Most Popular

To Top