(អាមេរិក)៖ ឈាមហូរចេញពីរន្ធច្រមុះ ឬ ឈាមច្រមុះតែងតែកើតឡើងចំពោះក្មេង ដែលការការហូរឈាមចេញពីប្រមុះបែបនេះមើលទៅគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ក៏ប៉ុន្តែបញ្ហានេះមិនមែនជាបញ្ហាធ្ងន់ធ្ងរឡើយ។
នេះបើយោងតាមគេហទំព័រព័ត៌មាន Yahoo ចេញផ្សាយនៅថ្ងៃច័ន្ទ ទី០៣ ខែមេសា ឆ្នាំ២០១៧។
មូលហេតុសំខាន់ៗ ដែលតែងតែធ្វើឲ្យក្មេងៗមានអាការៈឈាមច្រមុះ គឺបណ្តាលមកពីសសៃឈាមរត់នៅត្រង់ភ្នាស់សាច់ច្រមុះ ដោយសារតែការកើតជំងឺផ្តាសាយធំ និងការខំប្រឹងញីសសំបោរចេញមកខាងក្រៅខ្លាំងៗពេក ឬអាចបណ្តាលមកពីការចូលចិត្តខ្វេះរន្ធច្រមុះ ឬអាចមកពីអាការៈចេញអាកាសធាតុក្តៅខ្លាំង។
ទោះបីជាយ៉ាងណាក្តី ជួនកាលសសៃឈាមដែលហូរចេញពីច្រមុះខ្លាំងនោះក៏អាចមានបញ្ហាធ្ងន់ធ្ងរដែរ ដូចជាការហូរឈាមចេញពីផ្នែកដែលជ្រៅនៅក្នុងច្រមុះ និងមិនព្រមឈប់ហូរដោយងាយៗឡើយ រហូតទាល់តែចាក់ថ្នាំឃាត់ឈាម ព្រមទាំងស្អំទឹកកកទើបបាត់។ ក៏ប៉ុន្តែអាការៈបែបនេះកើតឡើងតែចំពោះមនុស្សវ័យចំនាស់តែប៉ុណ្ណោះ។
ដោយឡែកនៅពេលដែលអ្នកមានអាការៈបែបនេះ អ្នកគួររកវិធីទប់ស្កាត់ដូចជាៈ
១. អង្គុយអោនមុខចុះ ហើយឈ្ងោកទៅខាងមុខដើម្បីឲ្យឈាមហូរស្រក់ចេញមក។
២. ប្រើម្រាមដៃឬ ម្រាមចង្អុលដៃច្របាច់ច្រមុះឲ្យណែនទាំងសងខាង ដោយទ្រាំអត់ដង្ហើមតាមច្រមុះប្រមាណ៥នាទី ដែលត្រូវដកដង្ហើមចេញតាមមាត់វិញ។
៣. ប្រសិនបើមានឈាមចេញច្រើន អ្នកត្រូវរកសំឡីមួលឲ្យណែន រួចញាត់ចូលទៅក្នុងរន្ធច្រមុះ ហើយព្យាយាមច្របាច់ច្រមុះឲ្យបានច្រើនដង លុះត្រាតែបាត់ហូរឈាមចេញមក។
ដោយ៖ ហង្ស សុបញ្ញា