សុខភាព និង ផ្លូវភេទ

កើតជំងឺមហារីកសួតជាប់ចំណាត់ថ្នាក់លេខ២ នៅវៀតណាម បន្ទាប់រកឃើញជនជាតិវៀតណាម ២នាក់កើតជំងឺប្រភេទនេះ

VN Express

វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា មហារីកសួតគឺជាមហារីកជាប់ចំណាត់ថ្នាក់លេខ២ ក្នុងប្រទេសវៀតណាម បន្ទាប់ពីមហារីកថ្លើម ក្រោយពីបងប្អូនបង្កើត ២នាក់ដែលរស់នៅទីក្រុងហាណូយ ប្រទេសវៀតណាមត្រូវបានក្រុមពេទ្យធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីកសួត បន្ទាប់ពីពួកគេជក់បារីអស់រយៈពេលជាច្រើនឆ្នាំ។

លោកវេជ្ជបណ្ឌិត Nguyen Duy Anh នៃមន្ទីរពេទ្យទូទៅ Phuong Dong បាននិយាយកាលពីថ្ងៃពុធថា ក្នុងចំណោមបងប្អូន ២នាក់ ក្នុងប្អូនប្រុសអាយុ ៤៩ឆ្នាំបានរកឃើញថា គាត់មានជំងឺមហារីកសួតដំណាក់កាលចុងក្រោយប្រហែលមួយឆ្នាំមុន បន្ទាប់ពីមានរោគសញ្ញាដូចជា ក្អកជាប់រហូត ស្រកទម្ងន់ខ្លាំង និងឈឺទ្រូង ទោះបីជាទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ក៏ដោយ ក៏លោកបានលាចាកលោកដោយជំងឺ។

លោកវេជ្ជបណ្ឌិតបានសន្មតថា ការស្លាប់របស់ប្អូនប្រុសបានជំរុញឲ្យបងប្រុសរបស់គាត់ទៅពិនិត្យសុខភាព ហើយគាត់ក៏ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកសួតដូចប្អូនប្រុសដែរ។ បងប្អូនទាំង ២នាក់កើតជំងឺមហារីកសួត ដោយសារពួកគេបានជក់បារីប្រហែលមួយកញ្ចប់ក្នុងមួយថ្ងៃអស់រយៈពេលជាច្រើនឆ្នាំ ការធ្វើរោគវិនិច្ឆ័យមហារីករបស់ពួកគេដោយផ្ទាល់ទៅការជក់បារីយូរពេក។

បច្ចុប្បន្ន បុរសជាបងប្រុសមានជីវិតរស់នៅកំពុងសម្រាកព្យាបាលដោយប្រើគីមី និងព្យាបាលដោយប្រព័ន្ធភាពស៊ាំ។ ប្រទេសនេះរាយការណ៍អំពីករណីមហារីកសួតថ្មីចំនួន ២៦,០០០ករណីជារៀងរាល់ឆ្នាំ បណ្តាលឲ្យមានអ្នកស្លាប់ប្រហែល ២៣,០០០នាក់ក្នុងមួយឆ្នាំ។  ប្រហែល ៧៥ភាគរយនៃអ្នកជំងឺមហារីកសួតនៅប្រទេសវៀតណាម ត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅដំណាក់កាលចុងក្រោយ ដោយសារតែរោគសញ្ញាជាធម្មតាអាចកត់សម្គាល់បានតែនៅពេលដុំសាច់ដុះធំ ហើយលុកលុយជាលិកាជុំវិញនោះ។

យោងតាមលោកវេជ្ជបណ្ឌិត Anh បាននិយាយថា ផ្សែងបារីមានផ្ទុកសារធាតុគីមីជាង ៧,០០០ រួមទាំងសារជាតិបង្កមហារីកចំនួន ៧០ ដែលគេស្គាល់។ ការស្រាវជ្រាវវេជ្ជសាស្រ្តបង្ហាញថាប្រហែល ៩០ភាគរយនៃករណីមហារីកសួតចំពោះបុរសគឺទាក់ទងដោយផ្ទាល់ទៅនឹងការជក់បារី៕

Most Popular

To Top