ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងអាមេរិក ហោះស្ទាក់ដំណើរយន្តហោះរុស្ស៊ី នៅក្បែរតំបន់ឆ្នេរអាឡាស្កា

បរទេស៖ យន្តហោះចម្បាំងបំបាំងកាយ F-22 របស់ទីបញ្ជាការការពារ ដែនអាកាសអាមេរិកខាងជើង តាមសេចក្តីរាយការណ៍ បានហោះស្ទាក់ដំណើរ យន្តហោះល្បាត ដែនសមុទ្ររុស្ស៊ី IL-38 ពីរគ្រឿង នៅក្នុងតំបន់កំណត់ ការពារដែនអាកាសរេដ្ឋអាឡាស្កា នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។

យោងតាមទីបញ្ជាការការពារ ដែនអាកាសអាមេរិកខាងជើង បានឲ្យដឹងថា យន្តហោះរុស្ស៊ី បានចូលក្នុងចម្ងាយ៥០ម៉ាយពីកោះ Unimak ដែលជាផ្នែកមួយនៃប្រជុំកោះ Aleutian ប៉ុន្តែនៅតែស្ថិតនៅដែនអាកាស និងមិនបានហោះចូល ទៅក្នុងដែនអាកាស សហរដ្ឋអាមេរិកនោះទេ។

អគ្គមេបញ្ជាការ នៃទីបញ្ជាការការពារ ដែនអាកាសអាមេរិកខាងជើង បាននិយាយប្រាប់ដូច្នេះថា “សម្រាប់ជាលើកទី៥នៅក្នុងខែនេះ ទីបញ្ជាការការពារ ដែនអាកាសអាមេរិកខាងជើង បានបង្ហាញ ការត្រៀមលក្ខណៈរបស់យើង និងសមត្ថភាពការពារប្រទេស ដោយការស្ទាក់ដំណើរយន្តហោះយោធារុស្ស៊ី ដែលចូលទៅក្នុងតំបន់ កំណត់ការពារដែនអាកាសរបស់យើង”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top