ព័ត៌មានអន្តរជាតិ

ពិភពលោក កំពុងជួបវិបត្ដិ នៃការធ្លាក់ចំនួនមនុស្ស និងកម្លាំងពលកម្ម ដោយសារជំងឺរាតត្បាត

សេអ៊ូល៖ មិនត្រឹមតែបញ្ហា សេដ្ឋកិច្ចប៉ុណ្ណោះទេ ពិភពលោក កំពុងជួបប្រទះ នូវការធ្លាក់ចុះនូវចំនួនប្រជាជន និងកម្លាំងពលកម្ម ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ដែលមានចំនួនអ្នកឆ្លង និងស្លាប់ ជិត ១០លាននាក់។

លោក Kim Yong-beom អនុរដ្ឋមន្រ្តីក្រសួងហិរញ្ញ វត្ថុកូរ៉េ បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ចំនួនប្រជាជនកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះនៅឆ្នាំនេះ ជាលើកដំបូងចាប់តាំង ពីប្រទេសនេះ បានចាប់ផ្តើមចងក្រងទិន្នន័យ ដោយសារតែចំនួន នៃការសម្រាលកូនប្រចាំខែ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់។

លោកគីម បានឲ្យដឹងថា នៅក្នុងខែមេសាចំនួនកំណើត បានធ្លាក់ចុះពីមួយខែទៅខែទី ៥៣ ជាប់ៗគ្នា ហើយប្រទេសកូរ៉េខាងត្បូង មានការធ្លាក់ចុះនៃចំនួនប្រជាជនចាប់តាំងពីខែវិច្ឆិកា ឆ្នាំមុន។

ការថយចុះចំនួនប្រជាជនធម្មជាតិ កើតឡើងនៅពេលចំនួន នៃការស្លាប់មានចំនួនច្រើនជាងចំនួនកំណើត។

លោកគីម បានប្រាប់កិច្ចប្រជុំមួយជាមួយមន្រ្តីជាន់ខ្ពស់ ស្តីពីការផ្លាស់ប្តូរប្រជាសាស្ត្រថា“ ឆ្នាំនេះត្រូវបានគេរំពឹងថានឹងក្លាយជាឆ្នាំដំបូងនៃការធ្លាក់ចុះនៃចំនួនប្រជាជន”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top