បរទេស ៖ ឯកសារក្រសួង មួយបានបង្ហាញថា រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ គ្រោងនឹងរំសាយចោល ក្រុមកងកម្លាំងពិសេស KSK របស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើវិសុទ្ធកម្ម លើពួកគេ ពីបញ្ហាប្រកាន់ស្តាំនិយមជ្រុល ។
នៅបង្កើតនៅក្នុងឆ្នាំ១៩៩៦ កិត្តិស័ព្ទ របស់កងកម្លាំងពិសេស KSK បានអាប់ថយចុះនៅក្នុងឆ្នាំ២០០៣ នៅពេលដែលមេបញ្ជាការ របស់អង្គភាពនេះ ត្រូវបានបង្ខំឲ្យចូលនិវត្ត មុនពេលកំណត់ ក្រោយរងការចោទប្រកាន់ ពីបទជិតស្និទ្ធ នឹងពួកប្រកាន់ស្តាំនិយមជ្រុល។
គួរបញ្ជាក់ថា នៅក្នុងខែឧសភា ប៉ូលីសបានរឹបអូសយកអាវុធ អាវុធជាតិផ្ទុះ និងគ្រាប់រំសេវ នៅក្នុងអំឡុងប្រតិបត្តិការ វាយឆ្មក់លើទ្រព្យសម្បត្តិ ឯកជនរបស់ទាហាន KSK មួយរូប នៅក្នុងរដ្ឋភាគខាងកើត Saxony ហើយនៅក្នុងពេលថ្មីៗនេះ មានហេតុការណ៍ស្តាំ និយមថ្មីៗជាច្រើន នៅក្នុងអង្គភាព ៕
ប្រែសម្រួល៖ប៉ាង កុង



