ព័ត៌មានអន្តរជាតិ

ផ្ទុះកក្រើកក្រុង តេហរ៉ង់ ស្លាប់១៩នាក់

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធទី១ ខែកក្កដានេះ បានឲ្យដឹងថា មនុស្សយ៉ាងតិច១៩ នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការផ្ទុះដ៏កក្រើមួយ នៅឯគ្លីនិកមួយកន្លែង ស្ថិតនៅភាគខាងជើង នៃរដ្ឋធានីប្រទេសអ៊ីរ៉ង់ ។

យោងតាម ការប្រភពព័ត៌មាន ចេញផ្សាយនៅក្នុងស្រុក បានបញ្ជាក់ទៀតថា ក្នុងនោះអ្នកស្លាប់១៥នាក់គឺ ជាស្ត្រីនិង៤នាក់ទៀត ជាបុរសចំណែកមនុស្ស៦នាក់ បានទទួលរងរបួស ហើយ២០នាក់ទៀត ត្រូវបានទាញចេញពីគំនរ បែកបាក់អគារ។

សម្លេងផ្ទុះដ៏ខ្លាំង បានលឺ ពេញនៅក្នុងតំបន់ ប៉ុន្តែបើតាមការអះអាង របស់សារព័ត៌មានក្នុងស្រុក បានបង្ហើបថា មូលហេតុនៃការផ្ទុះ គឺអាចបណ្តាលមកពីការ ផ្ទុះឧបករណ៍ផ្ទុកអុកស៊ីសែន ដែលមាននៅក្នុងអគារ គ្លីនិកនោះតែម្តង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top