ព័ត៌មានអន្តរជាតិ

កីឡាករ ៤នាក់របស់ Internacional ក្លឹបនៅលីគកំពូលប្រេស៊ីល តេស្តឃើញកូវីដ១៩

លីគកំពូល នៃប្រទេសប្រេស៊ីល បានខិតជិតនឹងត្រឡប់មកវិញ ទៅហើយ ប៉ុន្តែនៅថ្ងៃនេះក្លឹប Intercional បានប្រកាសថា កីឡាកររបស់ខ្លួនចំនួន៤នាក់ទៀត ដែលត្រូវបានរកឃើញ វិជ្ជមានកូវីដ១៩ ។

អត្តសញ្ញាព្រមទាំងឈ្មោះរបស់កីឡាករ មិនត្រូវបានប្រកាសនោះទេ ប៉ុន្តែដំណើរការព្យាបាល និងការដាក់ឲ្យដាច់ដោយឡែក គឺត្រូវបានធ្វើឡើងរួចទៅហើយ នេះបើយោងតាមការអះអាងរបស់ក្លឹប។

សេចក្តីប្រកាសរបស់ក្លឹបដដែល បាននិយាយទៀតថា កីឡាករទាំងអស់ របស់ក្លឹប Intercional ត្រូវបានធ្វើតេស្ត នៅថ្ងៃចន្ទម្សិលមិញនេះ ក្រោយពេលដែលកីឡាករម្នាក់ របស់ក្លឹបត្រូវបានសង្ស័យថា បានឆ្លងនិងបង្ហាញរោគសញ្ញាកូវីដ១៩ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍។

គួរបញ្ជាក់ថា លីគកំពូលនៃប្រទេសប្រេស៊ីល តាមផែនការគឺគ្រោងនឹងវិលត្រឡប់ នៅថ្ងៃទី៨ខែសីហាខាងមុខ ក្នុងពេលដែលលីគនេះ ត្រូវបានផ្អាក់ដំណើរការអស់ រយៈពេល៣ខែមកហើយនោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top