ព័ត៌មានអន្តរជាតិ

ព្រិលលើភ្នំអាល់ អ៊ីតាលី ប្រែពណ៌ផ្កាឈូក ដោយសារតែសារាយ ស្រូបយកពន្លឺព្រះអាទិត្យ និងបង្កើនហានិភ័យ នៃការរលាយទឹកកក

អ៊ីតាលី ៖ ប្រភេទសារាយមួយប្រភេទ ដែលត្រូវបានគេស្គាល់ថា Ancylonema nordenskioeldii កំពុងស្ថិតជាជួរក្នុងព្រិល នៅលើផ្នែកខ្លះ នៃកោះ Presena Glacier នៅភាគខាងជើងប្រទេសអ៊ីតាលី ដោយសារតែការប្រែប្រួលសីតុណ្ហភាព នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ជាធម្មតាទឹកកកឆ្លុះបញ្ចាំង ពីកាំរស្មីព្រះអាទិត្យជាង ៨០ ភាគរយត្រឡប់មកបរិយាកាសវិញ ដោយសាររូបរាងពណ៌ស ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រ និយាយថា សារាយដែលគ្មានគ្រោះថ្នាក់ កំពុងធ្វើឲ្យព្រិលកាន់តែខ្មៅ ហើយវាកំពុងស្រូបយកពន្លឺ ព្រះអាទិត្យកាន់តែច្រើន ជាលទ្ធផល ។

ហេតុដូច្នេះហើយព្រិលរលាយ ក្នុងអត្រាលឿន ជាងអត្រាធម្មតា ដោយដំណើរការមួយដែល ធ្វើឲ្យផលប៉ះពាល់នៃសីតុណ្ហភាព កាន់តែក្តៅដែលបណ្តាល មកពីឧស្ម័នផ្ទះកញ្ចក់។ សារាយកាន់តែច្រើនលេចឡើង នៅពេលទឹកកករលាយកាន់តែលឿន ផ្តល់ឲ្យពួកគេនូវការផ្គត់ផ្គង់ទឹក និងខ្យល់យ៉ាងសំខាន់ ដែលជួយឲ្យផ្ការីក។

នេះបន្ថែមនូវសញ្ញាក្រហមបន្ថែមទៀត ទៅលើទឹកកកពណ៌សនៅ Passo Gavia នៅកម្ពស់ ៨.៥៩០ ហ្វីត (២.៦១៨ ម៉ែត្រ) ដែលអាចមើលបានពីលើដី និងក្នុងរូបអាកាស។ អ្នកវិទ្យាសាស្ត្របាននិយាយថា A. nordenskioeldii ក៏មានវត្តមាន នៅក្នុងតំបន់ខ្មៅគេហៅថា Greenland ជាកន្លែង ដែលទឹកកកក៏ រលាយដែរ ប៉ុន្តែភាពបរិបូរណ៍ របស់វានៅក្នុងប្រទេសអ៊ីតាលី បន្ថែមការព្រួយបារម្ភថ្មីៗ ៕ដោយ៖លី ភីលីព

Most Popular

To Top