ព័ត៌មានអន្តរជាតិ

រុស្ស៊ីបើកការស៊ើបអង្កេត ករណីក្បត់ជាតិ ចំពោះទីប្រឹក្សា នៃទីភ្នាក់ងារអវកាស និងជាអតីតអ្នកសារព័ត៌មាន

បរទេស ៖ អាជ្ញាធររុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានចាប់ខ្លួនអតីតអ្នកសារព័ត៌មានមួយរូប ដោយចោទប្រកាន់ពីបទចែកចាយ ការណ៍សម្ងាត់យោធា ឲ្យដល់ទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់ប្រទេស ជាសមាជិកណាតូមួយ ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន សន្តិសុខសហព័ន្ធ របស់ប្រទេសរុស្ស៊ី ដែលហៅកាត់ថា FSB បាននិយាយប្រាប់ថា ខ្លួនបានបើកការស៊ើបអង្កេត ករណីក្បត់ជាតិ ចំពោះលោក Ivan Safronov ។

គួរបញ្ជាក់ថា ក្រោយត្រូវបណ្ដេញចេញពីការងារ ដោយទីភ្នាក់ងារសារព័ត៌មាន Kommersant ក្នុងឆ្នាំ២០១៩ មក លោក Safronov បានចាប់ផ្តើមការងារ ជាទីប្រឹក្សាពិសេសឲ្យប្រធាន របស់ទីភ្នាក់ងារអវកាសរុស្ស៊ី ឈ្មោះ Roscosmos ប៉ុន្តែទីភ្នាក់ងារ FSB មិនបាននិយាយប្រាប់ថា តើលោកបានចែកចាយការណ៍ សម្ងាត់ការពារជាតិ នៅក្នុងអំឡុងបំពេញ ការងារជាអ្នកសារព័ត៌មាន ឬក៏ក្នុងពេលធ្វើការងារជាមួយទីភ្នាក់ងារ អវកាស Roscosmos នោះទេ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top