កីឡា

Tottenham បានហាមឃាត់អ្នកគាំទ្រ ៣ នាក់ ចំពោះការលើកដៃគោរពណាស៊ី ក្នុងការប្រកួត Champions Leagueនៅអាល្លឺម៉ង់

ស្វីស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ Tottenham បានហាមឃាត់អ្នកគាំទ្រ ៣ នាក់ កាលពីថ្ងៃចន្ទ ចំពោះការលើកដៃគោរពណាស៊ី ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ Champions League នៅប្រទេសអាល្លឺម៉ង់កាលពីខែមករា។

ការផ្លាស់ប្តូររបស់ក្លឹបនេះបានកើតឡើង នៅពេល UEFA បានពិន័យ Tottenham ចំនួន ៣០,០០០  អឺរ៉ូ (៣៥,០០០ដុល្លារ) ពីបទចោទប្រកាន់ពីបទ “អាកប្បកិរិយារើសអើងជាតិសាសន៍ ឬ អាកប្បកិរិយារើសអើងចំពោះកាយវិការក្នុងអំឡុងពេលឈ្នះ ២-០ លើ Eintracht Frankfurt កាលពីខែមុន។

Tottenham បាននិយាយថា យើងអាចបញ្ជាក់បានថា បុគ្គលទាំង ៣ នាក់ ត្រូវបានគេរកឃើញថា កំពុងលើកដៃគោរពណាស៊ីចំពោះអ្នកគាំទ្រ Eintracht Frankfurt ត្រូវបានកំណត់អត្តសញ្ញាណ និងបានទទួលការហាមឃាត់ មិនកំណត់។ អាកប្បកិរិយា គួរឲ្យស្អប់ខ្ពើមរបស់អ្នកគាំទ្រមួយចំនួនតូច នៅយប់នោះមិនឆ្លុះបញ្ចាំងពីតម្លៃរបស់ក្លឹប និងអ្នកគាំទ្ររបស់ខ្លួនឡើយ”។

Spurs ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ២,២៥០ អឺរ៉ូ (២,៦០០ ដុល្លារ) ចំពោះការគប់វត្ថុ។

UEFA បានពន្យារពេល ការហាមឃាត់មួយប្រកួតលើម្ចាស់ជើងឯក Europa League ដែលលក់សំបុត្រទៅឲ្យអ្នកគាំទ្រ សម្រាប់ការប្រកួតក្រៅដី ក្នុងការប្រកួតអឺរ៉ុបសម្រាប់រយៈពេលសាកល្បងមួយឆ្នាំ។ ក្រុម Tottenham នឹងលេងជាមួយក្រុម Atletico Madrid ក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League នៅថ្ងៃទី ១០ ខែមីនា៕

Most Popular

To Top