ព័ត៌មានអន្តរជាតិ

អ្នកស្រាវជ្រាវជប៉ុន ងាកទៅរក អ្នកជំនួយការលឿនបំផុត របស់ពិភពលោក ដើម្បីជួយធ្វើតេស្តិ៍ ឲ្យប្រសិទ្ធភាពនៃវិធីសាស្ត្រ កាត់បន្ថយភាពCOVID-១៩

អ្នកស្រាវជ្រាវជប៉ុន បាននិយាយថា កំពូលកុំព្យូទ័រ មានល្បឿនលឿនជាងគេបំផុត លើលោកដែលកំពុងប្រើវិធី ដើម្បីកំណត់វិធីល្អបំផុត ដើម្បីកាត់បន្ថយការរីករាលដាល នៃមេរោគCOVID-១៩ ណែនាំឲ្យបើកបង្អួចរថភ្លើង និងដាក់កម្រិតអ្នកដំណើរ ក៏ដូចជាយើងប្រើវាំងននពីរជាន់ រហូតដល់ពិដានជុំវិញគ្រែមន្ទីរពេទ្យ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

វិទ្យាស្ថានស្រាវជ្រាវ នៃវិទ្យាសាស្ត្រដែលមានមូលដ្ឋាន នៅទីក្រុងតូក្យូ លោក Riken បានបង្កើតនូវគំរូ នៃការសាកល្បងស្មុគស្មាញ ដើម្បីសង្កេតមើលថា តើ SARS-CoV-2 អាចរីករាលដាល នៅក្នុងផ្ទះយ៉ាងដូចម្តេច ហើយបង្កើតបញ្ជី នៃការផ្តល់យោបល់ ដើម្បីកំណត់ការបញ្ជូន ដោយផ្អែកលើការពិសោធន៏ទាំងនោះ។

ក្រុមអ្នកស្រាវជ្រាវ បានដាក់ឈ្មោះ Fugaku ជាអ្នកផ្គត់ផ្គង Supercomputer ដែលមានទឹកប្រាក់ ១ ពាន់លានដុល្លារ ត្រូវបានបំពាក់លើកំពូលកុំព្យូទ័រ “Supercomputer” លឿនបំផុត របស់ពិភពលោកក្នុងខែមិថុនា ដើម្បីធ្វើត្រាប់តាម។ Fugaku មានប្រព័ន្ធដំណើរការ ARM ផ្ទាល់ខ្លួនចំនួន ១៥៨,៩៧៦ នីមួយៗមាន CPU ៤៨ ហើយអាចដំណើរការបាន ៤១៥.៥ petaflops មួយវិនាទីស្ទើរតែ ៣ ដងដូចកុំព្យូទ័រ ដែលលឿនជាងគេបំផុត នៅលើពិភពលោក។

នេះបើយោងតាម របាយការណ៍ពីគេហទំព័រ Asahi Shimbunបាននិយាយថា ក្រុមអ្នកស្រាវជ្រាវបានប្រើ Fugaku ដើម្បីក្លែងធ្វើនូវភាគល្អិតខ្យល់ ដែលអ្នកឆ្លងអាចក្អកចេញ នឹងធ្វើដំណើរតាមខ្យល់ ក្នុងទីធ្លាព័ទ្ធជុំវិញ៕ ដោយ៖លី ភីលីព

Most Popular

To Top