ព័ត៌មានអន្តរជាតិ

អាមេរិក មើលឃើញសារសំខាន់ នៃកិច្ចពិភាក្សាកូរ៉េខាងជើង បើទោះជាមានភាពតានតឹង

បរទេស៖ ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានសង្កត់ធ្ងន់លើសារសំខាន់ នៃការបន្តធ្វើកិច្ចពិភាក្សាគ្នា ជាមួយប្រទេសកូរ៉េខាងជើង បើទោះជាប្រទេសកូរ៉េខាងជើង ទើបបាននិយាយថា ខ្លួនគ្មានបំណងចង់វិលត្រឡប់ ទៅរកតុចរចាគ្នាក៏ដោយ។

អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Stephen Biegun ដែលទើបបានបញ្ចប់កិច្ច ពិភាក្សារយៈពេល៣ថ្ងៃ ក្នុងទីក្រុងសេអ៊ូល កាលពីមុនបានច្រានចោល មន្ទិលសង្ស័យ ដែលថា លោកកំពុងតែស្វះស្វែង ជួបមន្ត្រីកូរ៉េខាងជើង នៅក្នុងអំឡុង ដំណើរទស្សនកិច្ចរបស់លោក ប៉ុន្តែលោកបាននិយាយថា សហរដ្ឋអាមេរិកបើកចំហ ចំពោះការពិភាក្សាគ្នា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរបស់ លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន បាននិយាយប្រាប់ឲ្យដឹងថា លោក Biegun បានធ្វើការសង្កត់ធ្ងន់ លើសារសំខាន់នៃការបើកឡើងវិញ នូវការពិភាក្សាគ្នា ជាមួយប្រទេសកូរ៉េខាងជើង”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top