បរទេស៖ សារព័ត៌មានបរទេសនៅថ្ងៃនេះ បានសរសេរថា ក្រុមហ៊ុនមួយរបស់ប្រទេសជប៉ុន បានប្រកាសអំពីផែនការរបស់ខ្លួន ក្នុងការបំពាក់បច្ចេកវិទ្យាអាវុធឡាស៊ែរ ទៅលើប្រព័ន្ធផ្កាយរណបរបស់ខ្លួន ដើម្បីអាចបាញ់បំផ្លាញអាចន៍ផ្កាយ ឬកាកសំណល់អាកាសបាន។
កន្លងមកក៏មានសំណើជាច្រើន ត្រូវបានគេដាក់ចេញរួចទៅហើយ ដើម្បីដោះស្រាយបញ្ហា កំទេចកំទីអាកាសប្រមាណ ៩០០០០០ ដុំដែលមានប្រវែងយ៉ាងតិចតិចជាង ៣ អ៊ីញនៅជុំវិញផែនដី និងបង្កគ្រោះថ្នាក់ ដល់ផ្កាយរណប និងសូម្បីតែស្ថានីយ៍អវកាសអន្តរជាតិ។
ផែនការដែលត្រូវបានដាក់ចេញ ដោយក្រុមហ៊ុន ដែលមានឈ្មោះថា Sky Perfect JSAT Corp., គឺជាក្រុមហ៊ុន ដែលមានមូលដ្ឋាននៅក្នុងទីក្រុងតូក្យូ និងជាក្រុមហ៊ុនតែមួយគត់ ដែលបានលើកឡើង អំពីការបំពាក់អាវុធឡាស៊ែរបែបនេះ ហើយតាមផែនការខ្លួន នឹងដំណើរការអាវុធប្រភេទនេះ ដើម្បីបំផ្លាញអាចន៍ផ្កាយ ឲ្យបាននៅក្នុងឆ្នាំ២០២៦៕
ប្រែសម្រួល៖ស៊ុនលី