ព័ត៌មានអន្តរជាតិ

ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ២០លាននាក់

ញូវយ៉ក៖ យោងតាមមជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងវិស្វកម្មប្រព័ន្ធ នៅសកលវិទ្យាល័យ Johns Hopkins បានបញ្ជាក់ថា ករណីឆ្លងជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ២០ លានកាលពីថ្ងៃច័ន្ទម្សិលមិញនេះ។

ចំនួនករណីជាសកលបានកើនឡើងដល់ ២០.០០១.០១៩ នាក់ ដែលមានចំនួនអ្នកស្លាប់សរុប ៧៣៣.៨៩៧ នាក់នៅទូទាំងពិភពលោកគិតត្រឹមម៉ោង ៧និង៣៥ នាទី ម៉ោងនៅក្នុងស្រុក (២៣៣៥ GMT) នេះបើយោងតាមទិន្នន័យរបស់ CSSE បានបង្ហាញ។

ដោយមានចំនួន ៥.០៨៥.៨២១ ករណី និងអ្នកស្លាប់ចំនួន ១៦៣.៣៧០ នាក់សហរដ្ឋអាមេរិកបានរងគ្រោះថ្នាក់ខ្លាំងពីជំងឺរាតត្បាត ដែលស្មើនឹងមួយភាគបួននៃចំនួនអ្នកផ្ទុកមេរោគទូទាំងពិភពលោក។

ប្រទេសប្រេស៊ីល បានកត់ត្រាករណីចំនួន ៣.០៥៧.៤៧០ ករណី និងមានអ្នកស្លាប់ចំនួន ១០១.៧៥២ នាក់ដែលជាប់ចំណាត់ថ្នាក់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក និងលេខ៣ ប្រទេសឥណ្ឌាបានបញ្ជាក់ថាមានជាង ២,២ លានករណី។

ប្រទេសដែលមានករណីជាង ៤០០.០០០ ករណីរួមមានប្រទេសរុស្ស៊ី អាហ្វ្រិកខាងត្បូងម៉ិកស៊ិក និងប្រទេសប៉េរូ។ យោងតាមមជ្ឈមណ្ឌលបានឱ្យដឹងថា ប្រទេសផ្សេងទៀត ដែលមានអ្នកស្លាប់ជាង ៣០.០០០ នាក់គឺម៉ិកស៊ិក អង់គ្លេស ឥណ្ឌា អ៊ីតាលី និងបារាំង៕

ដោយ ឈូក បូរ៉ា

Most Popular

To Top