ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកបរាជ័យ ក្នុងការកសាងសម្ព័ន្ធភាពក្នុងតំបន់ ដើម្បីប្រឆាំងនឹងប្រទេសចិន

បរទេស៖ ការខិតខំរបស់សហរដ្ឋអាមេរិក ក្នុងការកសាងសម្ព័ន្ធភាពមួយ ក្នុងចំណោមសម្ព័ន្ធមិត្ត អាស៊ីអាគ្នេយ៍របស់ខ្លួន ដើម្បីជំទាស់នឹងការទាមទាររបស់ចិន នៅសមុទ្រចិនខាងត្បូង ហាក់ដូចជាបានបរាជ័យ។

យោងតាមសារព័ត៌មាន Asia Times ចេញផ្សាយកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ការខិតខំរបស់ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ដើម្បីប្រមូលការគាំទ្រ និងបង្រួបបង្រួមប្រជាជាតិអាស៊ីអាគ្នេយ៍ ប្រឆាំងនឹងការទាមទារ ការឈ្លានពានរបស់ចិន នៅក្នុងតំបន់ គឺគ្មានការអើពើរ។

បន្ទាប់ពីសេចក្តីថ្លែងការណ៍ គោលនយោបាយចុងក្រោយរបស់ខ្លួន ស្តីពីជម្លោះសមុទ្រចិនខាងត្បូង ក្រសួងការបរទេសអាមេរិក បានដាក់ពង្រាយ ដើម្បីកសាងការគាំទ្រ ក្នុងតំបន់ប្រឆាំងនឹងប្រទេសចិន។

ទោះយ៉ាងណា ដោយចង់រក្សាចំណងទាក់ទង ជាមួយប្រទេសចិន ប្រទេសអាស៊ីអាគ្នេយ៍សំខាន់ៗ បានឃ្លាតឆ្ងាយពីសេចក្តីថ្លែងការណ៍ របស់លោក Pompeo ។ ប្រទេសផ្សេងទៀត បានផ្តល់ការឆ្លើយតបយ៉ាងកក់ក្តៅ ឬនៅតែមានការបែងចែកផ្ទៃក្នុង ថាតើពួកគេគួរតែតម្រឹមយ៉ាងពេញលេញ ជាមួយនឹងជំហរតឹងរឹង របស់អាមេរិកដែរឬទេ។

នៅក្នុងការកើនឡើងដ៏ធំមួយ នៅក្នុងសង្គ្រាមត្រជាក់ កំពុងបន្តរបស់ខ្លួន ជាមួយទីក្រុងប៉េកាំង លោក Pompeo បានប្តេជ្ញាការពារ“ ចក្រភពសមុទ្រ” របស់ចិន និងគាំទ្រដល់“ សម្ព័ន្ធមិត្តនិងដៃគូអាស៊ីអាគ្នេយ៍ ក្នុងការការពារ សិទ្ធិអធិបតេយ្យភាពរបស់ពួកគេ ចំពោះធនធាននៅឈូងសមុទ្រ ស្របតាមសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់អន្តរជាតិ” ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top