ព័ត៌មានអន្តរជាតិ

កងទ័ពអាកាសអាមេរិក នឹង ដឹកនាំសមយុទ្ធ Astral Knight 2020 នៅក្នុងប្រទេសប៉ូឡូញ

បរទេស៖ នៅក្នុងខែនេះ កងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិកប្រចាំនៅអឺរ៉ុប តាមសេចក្តីរាយការណ៍ នឹងដឹកនាំសហសមយុទ្ធពហុជាតិមួយ ដែលមានការចូលរួមដោយកងទ័ពមកពីសហរដ្ឋអាមេរិក ក៏ដូចជាប្រទេសប៉ូឡូញ ឡាតវី លីទុយអានី និងស៊ុយអែតផងដែរ។ 

យោងតាមការឲ្យដឹងពីកងកម្លាំងទ័ពអាកាសអាមេរិក សហសមយុទ្ធពហុជាតិ Astral Knight 2020 នេះ គឺត្រូវបានរចនាបង្កើតឡើង ជាសមយុទ្ធការពារដែនអាកាសនិងមីស៊ីលរួមគ្នាមួយ ដែលមានបណ្ដុំប្រតិបត្តិការហោះហើរ និងសេណារីយ៉ូដែលជួយដោយកុំព្យូទ័រ។  

នៅក្នុងសមយុទ្ធនោះនឹងមានការចូលរួមដោយយន្តហោះអាមេរិកនានា គឺយន្តហោះចម្បាំងកងទ័ពអាកាស F-16 Fighting Falcon យន្តហោះចម្បាំង F-15 Eagle យន្តហោះ KC-135 Stratotanker យន្តហោះ KC-10 Extender យន្តហោះ  E-3 Sentry និងយន្តហោះទម្លាក់គ្រាប់ B-52 Stratofortress ក៏ដូចជាយន្តហោះចម្បាំងប៉ូឡូញ F-16 យន្តហោះចម្បាំង SU-22 និងយន្តហោះចម្បាំង Mi-17៕

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top