បរទេស៖ នៅក្នុងវិធានការ មួយដែលបង្ហាញពីល្បឿន របស់រដ្ឋាភិបាលទីក្រុងមូស្គូ ក្នុងការបង្កើនផែនការ របស់ខ្លួនក្នុងការ ចែកចាយវ៉ាក់សាំង ដ៏ចម្រូងចម្រាសដែល មានឈ្មោះថា Sputnik V – នៅសប្តាហ៍នេះខ្លួនបាន យល់ព្រមក្នុងការលក់វ៉ាក់សាំង ជាច្រើនទៅឲ្យមន្ទីរពិសោធន៍ របស់ក្រុមហ៊ុនថ្នាំឥណ្ឌា Dr Reddy ។
កិច្ចព្រមព្រៀងនេះធ្វើឡើង ដោយមូលនិធិវិនិយោគផ្ទាល់ រុស្ស៊ីដែលមានឈ្មោះថាRDIF ជាមួយក្រុមហ៊ុនផលិតឥណ្ឌា ដើម្បីផលិតវ៉ាក់សាំងចំនួន សរុបដល់ទៅ ៣០០ លានដូសនៅក្នុងប្រទេសឥណ្ឌាដែល ក៏ជាអតិថិជនទិញប្រេង និងអាវុធរបស់រុស្ស៊ីដ៏ខ្លាំង មួយផងដែរ។
RDIF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា Dr Reddy ដែលជាក្រុមហ៊ុនឱសថកំពូលមួយរបស់ប្រទេសឥណ្ឌា នឹងអនុវត្តការសាកល្បងព្យាបាល វ៉ាក់សាំងដំណាក់កាលទី ៣ នៅក្នុងប្រទេសដោយ រង់ចាំការអនុម័តជាមុនពី សំណាក់រដ្ឋាភិបាល៕ ប្រែសម្រួល៖ស៊ុនលី

