ព័ត៌មានអន្តរជាតិ

ចិន៖ សមយុទ្ធយោធា នៅជិតតៃវ៉ាន់គឺជា ចំណាត់ការដ៏ចាំបាច់

បរទេស៖ ក្រោយតៃវ៉ាន់ធ្វើការតវ៉ាថា សមយុទ្ធដែនអាកាស និងដែនទឹកទ្រទ្រាយធំរបស់ចិន គឺជាការបង្កហេតុដ៏ធ្ងន់ធ្ងរនោះ ទីក្រុងប៉េកាំងបាននិយាយ នៅថ្ងៃពុធនេះថា សមយុទ្ធយោធាចិន នៅក្បែរតំបន់ឆ្នេរភាគនិរតី របស់កោះតៃវ៉ាន់ កាលពីសប្ដាហ៍មុន គឺជាចំណាត់ការដ៏ចាំបាច់។

លោក Ma Xiaoguang ជាមន្ត្រីនាំពាក្យឲ្យការិយាល័យទទួលបន្ទុកកិច្ចការ តៃវ៉ាន់របស់ប្រទេសចិន ដែលផ្តល់ការបកស្រាយជាសាធារណៈ លើកដំបូងស្តីពីសមយុទ្ធយោធាចិននោះ បានមានប្រសាសន៍ប្រាប់ថា កោះតៃវ៉ាន់ គឹជាផ្នែកដ៏ពិសិដ្ឋនិង មិនអាចកាត់ចេញបានរបស់ប្រទេសចិន។

យោងតាមសេចក្តីរាយការណ៍ លោក Ma Xiaoguang បាននិយាយប្រាប់សន្និសីទកាសែតដូច្នេះថា សកម្មភាពសមយុទ្ធចម្បាំង ពាក់ព័ន្ធនានាធ្វើឡើងដោយកងទ័ពចិន គឺជាវិធានការដ៏ចាំបាច់ មានគោលបំណង ផ្តោតលើស្ថានភាពសន្តិសុខបច្ចុប្បន្ន នៅច្រកសមុទ្រតៃវ៉ាន់ និងដើម្បីការពារអធិបតេយ្យភាពជាតិ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top