ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនប៊ូអ៊ីង នឹងផ្លាស់ប្ដូរទីតាំង ផលិតកម្មយន្ដហោះ 787 Dreamliner ទាំងអស់ទៅរដ្ឋ S.Carolina

សាន់ហ្វ្រាន់ស៊ីស្កូ៖ ក្រុមហ៊ុន Boeing បានឲ្យដឹងថា ខ្លួននឹងបង្រួមផលិតកម្ម យន្ដហោះ 787 Dreamliner នៅឯរោងចក្ររបស់ខ្លួននៅ North Charleston រដ្ឋ South Carolina ដោយចាប់ផ្តើម នៅពាក់កណ្តាល ឆ្នាំ២០២១ នេះបើយោងតាម ការប៉ាន់ស្មាន ដ៏ល្អបំផុត របស់ក្រុមហ៊ុន។

សេចក្តីសម្រេចនេះ ធ្វើឡើងនៅពេល ដែលក្រុមហ៊ុន កំពុងចាត់វិធានការ ជាយុទ្ធសាស្រ្ត ដើម្បីរក្សាសាច់ប្រាក់ងាយ និងកំណត់ទីតាំង អាជីវកម្មមួយចំនួន នៅក្នុងបរិយាកាស ពិភពលោក បច្ចុប្បន្ន ដើម្បីបង្កើនប្រសិទ្ធភាព និងធ្វើឱ្យប្រសើរឡើង នូវការអនុវត្ត សម្រាប់រយៈពេលវែង។

ក្រុមហ៊ុនបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសថា“ ប្រព័ន្ធផលិតកម្មរបស់ខ្លួន ត្រូវបានកែសម្រួល ដើម្បីឆ្លើយតបទៅនឹង បរិយាកាសទីផ្សារ ដែលមានការលំបាក នាពេលបច្ចុប្បន្ននេះ ខណៈពេលដែលដាក់ក្រុមគ្រួសារ យន្ដហោះត្រកូល ៧៨៧ ដើម្បីបង្កើនផលិតកម្ម នៅពេលការធ្វើដំណើរ តាមផ្លូវអាកាសកើនឡើង”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top